ទីតាំងល្បែងស៊ីសងអនឡាញ (ឡូតូ) មួយកន្លែង បើកលេងវិញហើយ ក្រោយអាជ្ញាធរចុះអប់រំនាពេលកន្លងមក

ភ្នំពេញ៖ ទីតាំងល្បែងស៊ីសងអនឡាញ (ឡូតូ) មួយកន្លែង បានបើកលេងវិញហើយ ក្រោយអាជ្ញាធរចុះអប់រំនាពេលកន្លងមកសូមបញ្ជាក់ផងដែរថាទីតាំងល្បែងស៊ីសងអនឡាញ (ឡូតូ) ខុសច្បាប់មួយនេះស្ថិតនៅតាមបណ្តោយផ្លូវលេខ១០១ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយដាក់កាហ្វេនៅក្រោមដើមក្រខុបដើម្បីបន្លំភ្នែកគេឯង តែនៅខាងក្នុងមានដាក់ទូរទ្សន៍មានលេងល្បែងស៊ីសងតាមអនឡាញប្រភេទឡូតូទៅវិញ។

បើយោងប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា ទីតាំងល្បែងស៊ីសងអនឡាញ(ឡូតូ)ខុសច្បាប់មួយកន្លែងនេះ បើកលេងសឹងតែដុះស្លែទៅហើយ ហើយអាជ្ញាធរក៏ធ្លាប់បានចុះអប់រំណែនាំជាច្រើនដងមកហើយ ឥឡូវបានបើកលេងវិញទៀតមិនដឹងថាម្ចាស់ទីតាំងនេះមានអំណាចប៉ុណ្ណាទេ។

ក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងទីតាំងល្បែងស៊ីសងអនឡាញ(ឡូតូ)មួយនឹង គឺសំណូមពរលោកចៅសង្កាត់លោកមេប៉ុស្តិ៍បឹងត្របែក និងលោកអភិបាលខណ្ឌ មេត្តាជួយចុះមកត្រួតពិនិត្យមើលផង ៕