ទីតាំងអិនធើណេត២៤ម៉ោងបង្កប់ឡូតូនិង ល្បែងស៊ីសង ភ្នាល់បាល់បើកលេងយ៉ាងរលូន ផ្គើនជាមួយអាជ្ញាធរ ខណ្ឌចំការមន

ភ្នំពេញ ៖ យុទ្ធធានាការប្រយុទ្ធប្រឆាំងជំងឺកូវីដ19អាជ្ញាធរធ្វើការផ្សព្វផ្សាយត្រូវតែរក្សាគំលាតមិនអោយមានការជួបជុំគ្នាការពារជំងឺឆ្លងតែកន្លែងបើកអនឡាញ មួយកន្លែងនៅតែមិនស្ដាប់ការណែនាំ តែទីតាំង អិនធើ ណេត២៤ម៉ោងបង្កប់ឡូតូនិង ល្បែងស៊ីសង ភ្នាល់បាល់បើកលេងយ៉ាងរលូនផ្គើននិង ជាអាជ្ញាធរខណ្ឌចំការមន មួយកន្លែងដែលមានទីតាំងផ្ទះ៣៦ABo តាមលេខ៤៦៦ ភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ បើកលេងយ៉ាងរលូន អាជ្ញាធរនិងសមត្ថកិច្ច មិនហ៊ានបង្រ្កាប ដោយផ្គើននិងបទបញ្ជាលោកអភិបាលក្រុង។

ប្រជាពលរដ្ឋ ក៏បានស្នើអោយ អាជ្ញាធរ មូលដ្ឋាន ក្នុងខណ្ឌចំការមន មេត្តាចុះពិនិត្យមើលទីតាំងកើតហេតុខាងលើនេះផង សង្ស័យលួចបើកល្បែងស៊ីសងខុសច្បាប់៕