កិច្ចប្រជុំក្រុមប្រឹក្សាជាតិលើកទី២ រាជធានី-ខេត្ត កំណត់ទិសដៅការងាររអភិវឌ្ឍន៏និងឆ្លើយតប តម្រូវការប្រជាពលរដ្ឋ ថ្នាក់មូលដ្ឋាន

ភ្នំពេញ ៖ កិច្ចប្រជុំក្រុមប្រឹក្សាជាតិលើកទី២និងគណៈកម្មាធិ ការប្រតិបត្តិជាតិ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត បានប្រារព្ធ ឡើងនៅសណ្ឋាគារសូហ្វីតែលភូកេត្រាភ្នំពេញនាថ្ងៃទី៩ ខែកុម្ភៈឆ្នាំ ២០២១ នេះ ក្រោមអធិបតីភាពឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី- ខេត្ត។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមប៉ា សុជាតិវង្ស ប្រធានសមាគមជាតិ ក្រុមប្រឹក្សា រាជធានី-ខេត្ត មានប្រសាសន៏បញ្ជាក់ថា៖សមាជិកក្រុមប្រឹក្សាត្រូវការយល់ដឹងពីអភិបាលបាលកិច្ច ពង្រឹងប្រព័ន្ធករណីភាពសង្គម និងសិទ្ធិអំណាចតួនាទីរបស់ក្រុមប្រឹក្សារាជធានី -ខេត្តដើម្បីឆ្លងតបនិងតម្រូវការរបស់ ប្រជា ពលរដ្ឋ អភិវឌ្ឍន៏ថ្នាក់ក្រោមជាតិតាមបែបប្រជាធិបតេយ្យ តាមរយៈវេទិកា សាធា រណៈ ស្តាប់សំណូមពរ និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាជន តាមមូល ដ្ឋាន។

ឆ្នាំ២០២០ជាឆ្នាំដែលពិភពលោកជួបវិបត្តិជំងឺកូវ-១៩ ដែលធ្វើឱ្យការអនុវត្តសកម្ម ភាព ការងារមួយចំនួនរបស់សមាគមជាតិត្រូវបានផ្អាកឬពន្យារ ពេល។ ទោះបីយ៉ាង ណា សមាគមជាតិបានខិតខំប្រឹងប្រែងអនុវត្តការងាររបស់ខ្លួនគឺការពង្រឹងស្ថាប័ន ដើម្បីផ្តល់សេវាដល់ សមាជិក និងការសហការជាមួយអ្នកពាក់ព័ន្ធ ស្របទៅតាមលក្ខន្តិកៈ និងផែនការសកម្មភាដែល ក្រុមប្រឹក្សាជាតិបានអនុម័តនៅក្នុងកិច្ច ប្រជុំ នាថ្ងៃទី៩ ខែ តុលា ឆ្នាំ២០១៩។

គណៈកម្មាធិការទាំង៣ របស់សមាគមជាតិ បានរៀបចំកិច្ចប្រជុំរបស់ខ្លួន និងកំណត់ទិសដៅការ ងារដែលត្រូវបន្តអនុវត្តក្នុងឆ្នាំ២០២១ នៅក្នុងការផ្តល់សេវាដល់សមាជិក មានជាអាទិ៍៖ការរៀបចំការបណ្តុះបណ្តាលគ្រូឧទ្ទេស,ការបណ្តុះ បណ្តាលបន្តដល់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត នៅតាម កម្រងទាំង៥, សិក្ខាសាលាផ្សព្វផ្សាយអំពីលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការកែទម្រ វិមជ្ឈការ និងវិសហមជ្ឈការ ,ការរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់សមាជិកក្រុម ប្រឹក្សារា ធានី ខេត្ត និងសកម្មភាពអាទិ ភាពសំខាន់ៗផ្សេងទៀត៕