ល្បែងស៊ីសង អាប៉ោងនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែ និង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ មិនទាន់ឃើញសមត្ថកិច្ច ចុះបង្រ្កាប

ភ្នំពេញ ៖ ល្បែងស៊ីអាប៉ោង ២ទីតាំងផ្សេងគ្នា ដោយទីតាំង ទី១ ស្ថិតនៅក្រុមី១០ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែលើនិងទី២ស្ថិតនៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កំពុងបើកដំណើរលេងយ៉ាងរលូន ដោយមិនរំខានដល់ សមត្ថកិច្ចនិងអាជ្ញាធរ មូលដ្ឋានឡើយ។

ពលរដ្ឋដាក់ការសង្ស័យ លើសមត្ថកិច្ច មូលហេតុមិនបង្រ្កាប ប្រហែលជាបានសំណែនហើយមើល៍ទៅ.? ពលរដ្ឋស្នើឱ្យ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ស ថេត ស្នងការនគបាលរាជធានីភ្នំពេញ ពិសេស លោក វិរសេនីយ៍ ម៉េង វិមានរតនាអធិការនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ មេត្តាធ្វើយ៉ាងចុះបង្ក្រាបទីតាំងពីកន្លែងដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេសអនុវត្តន៍គោលនយោបាយភូមិ ឃុំ មានសុវត្តិភាពដែលប្រមុខរាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្តន៍ក្រោមពាក្យស្លោក អរគុណសន្តិភាព៕