សមត្ថកិច្ច ខណ្ឌចំការមន ចុះបងប្រ្កាបហើយ ទីតាំងអ៊ីនធើណេត យីហោ២៤ម៉ោង ក្បែរច្រកចូលអធិការដ្ឋានខណ្ឌនោះ

ភ្នំពេញ ៖ យុទ្ធធានាការប្រយុទ្ធប្រឆាំងជំងឺកូវីដ19អាជ្ញាធរធ្វើការផ្សព្វផ្សាយត្រូវតែរក្សាគំលាតមិនអោយមានការជួបជុំគ្នាការពារជំងឺឆ្លងតែកន្លែងបើកអនឡាញ1កន្លែងនៅតែមិមស្ដាប់ការណែនាំ ទីតាំងណេតធ្វើការណែនាំចំនួន2លើកអោយមានច្បាប់បើកអាជីវកម្មផ្អាកជាបណ្ដោះអាសន្នតែមិនខ្លាចសមត្ថកិចុចនៅតែលួចបើកដំណើរការ24ម៉ោងសមត្ថកិច្ចចុះបង្រ្កាបនិងឃាត់មនុស្សចំនួន4នាក់ហេតុការកើតឡើង កាលវេលាម៉ោង11និង30នាទីព្រឹកថ្ងៃទី06 ខែ កុម្ភ: ឆ្នាំ 2021នៅចំណុចផ្ទះជួលលេខ829A តាមផ្លូវព្រះមុនីវង្ស ស្ថិតនៅភូមិ4 សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន។

ក្រោយពីឃើញសមត្ថកិច្ចខណ្ឌចំការមន ចុះបង្ក្រាបទីតាំងខាងលើ ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន បានសម្តែងក្តីត្រីអរ ចំពោះការយកចិត្តទុកដាក់ មិនអោយកើតមានទីតាំងល្បែងផ្សេងៗ ក្នុងទឹកដីខណ្ឌចំការមននេះ។

លោក យិន សាន អធិការខណ្ឌចំការមនបានអោយដឹងថាដោយទីតាំងកើតហេតុខាងលើបង្រ្កាបជាក់ស្ដែងណេតសង្ស័យលួចបើកល្បែងស៊ីសងខុសច្បាប់តែទីតាំងនេះអាជ្ញាធរមូលដ្ឋានមេភូមិប៉ុស្តិ៍រដ្ឋបាលបានធ្វើចុះណែនាំត្រួតពិនិត្យច្បាប់អាជីវកម្មមិនមានច្បាប់ក៏អោយផ្អាកតែនៅតែមិនទៅសុំច្បាប់ហើយនិងលួចបើកលួចលេង24ម៉ោងហើយបានបញ្ជាលោក ផន អូន អធិការរងផ្នែកព្រហ្មទណ្ឌសហការជាមួយប៉ុស្តិ៍រដ្ឋបាលផ្សារដើមថ្កូវធ្វើចុះបិទទីតាំងនិងសម្ភារៈដកហូត ក្នុងនោះមានកុំព្យូទ័រ 17គ្រឿង កៅអីជ័រចំនួន17ឃាត់មនុស្សចំនួន4នាក់អ្នកមើលការខុសត្រូវម្នាក់ និងអ្នកលេង២នាក់សន្តិសុខចំនួន១ម្នាក់យកទៅអធិការដ្ឋានសួរនាំរួចនិងអោយគ្រួសារមិត្តភ័ក្រ្តមកធានាយកត្រលប់ទៅវិញ។

លោកអធិការបន្តថាយោងតាមលោក ថេង សុថុល អភិបាលគណ:អភិបាលខណ្ឌចំការមន នៅពេលប្រជុំវេទិការសាធារណៈ សូមអោយរក្សាគំលាតយ៉ាងតិច1.5ម៉ែត្រ និងពេលចេញពីផ្ទះត្រូវពាក់ម៉ាសនិងលាងដៃសាប៊ូ អាកុល អោយបានញឹកញាប់ រក្សាអនាម័យផងដែរ ក្នុងនោះទទួលសំណូមពរពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន តែងតែលើកពីបញ្ហាការលួចបើកល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋានត្រូវតែបង្រ្កាបជាដាច់ខាត កុំអោយកើតមានដោយសារ សុទ្ធសឹងតែជម្រករបស់ជនសង្ស័យ លួច មកសងំលេងល្បែងស៊ីសង អស់លុយកាក់ ហើយនិងចេញទៅលួចសម្ភារៈ ឆក់ប្លន់ពីប្រជាពលរដ្ឋមិនខានឡើយសូមផ្ដាំនិងទៅប្អូនយុវជនប្រុសស្រីទាំងអស់ កុំលេងល្បែងស៊ីសងនិងប្រើប្រាស់គ្រឿងញៀនវាជាទង្វើខុសច្បាប់ហើយបំផ្លាញទ្រព្យសម្បត្តិបែកបាក់គ្រួសារខូចអនាគត់មួយជីវិតត្រូវខិតខំសិក្សារកសូត្រជាទំពាំងស្នងឬស្សីដើម្បីយកចំណេះដឹងមកបំរើសង្គមនៅចំណុចល្អៗដើម្បីចែករំលែកដល់ប្រជាពលរដ្ឋផ្សេងទៀត៕