កន្លែងកត់ឆ្នាតចំនួន២ទីតាំងផ្លូវ21 ភូមិ៨ខាងក្រោយវត្តស្វាយពពែទី២ផ្លូវសុធារសមុខផ្សារអ៊ីអន១ កំពុងបើកលេងដោយសេរី

ភ្នំពេញ ៖ ទោះបីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញនូវវិធានការណ៍ដល់អាជ្ញាធរត្រូវធ្វើយ៉ាងណាបង្ក្រាបល្បែងស៊ីសង គ្រប់ប្រភេទ ទោះក្នុងរូបភាពអ្វីក៏ដោយ ដើម្បីធានាបានមកវិញ នូវសុខសុវត្ថិភាព ដល់ប្រជាពលរដ្ឋ ក្នុងការរស់នៅ។ ដូចនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានដាក់បទបញ្ជាដល់សមត្ថកិច្ចត្រូវមានវិធានការបង្ក្រាបល្បែងស៊ីសង។

លោក សាល សណ្ដុះ នាយប៉ុស្តិ៍រដ្ឋបាលទន្លេបាសាក់ ខណ្ឌចំការមនថា មិនទាន់ទទួលបានព័ត៌មាននេះ នឹងចុះត្រួតពិនិត្យដើម្បីសុំគោលការណ៍បង្រ្កាប។ ប៉ុន្តែទោះជាមានបទបញ្ជាពីថ្នាក់លើយ៉ាងណាក៏ដោយ ក៏គេសង្កេតឃើញល្បែងស៊ីសង ប្រភេទឆ្នាតយួនចំនួន២ទីតាំងទី១នៅផ្លូវលេខ21 និងផ្លូវសុធារសនៅមុខផ្សារអ៊ីអន១ ស្ថិតនៅសង្កាត់ ទន្លេបាសាក់ កំពុងបើកលេងដោយសេរី ការបើកលេងនេះគ្មានការរំខានដល់ អាជ្ញាមូលដ្ឋាន ក៏ដូចសមត្ថកិច្ចពាក់ព័ន្ធឡើយ។

សូមបញ្ជាក់ថាកន្លងមក ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ ក៌បានដាក់បទបញ្ជាដល់គណ:អភិបាលខណ្ឌត្រូវធ្វើយ៉ាងណាបង្ក្រាបល្បែងស៊ីសងក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង។

ផ្ទុយទៅវិញទីតាំងកត់ឆ្នាតយួនទាំង២ទីកន្លែងនេះនៅបើកលេងប្រៀបបានផ្គើននឹងបទបញ្ជារបស់ ឯកឧត្តម ឃួង ស្រេង គណ:អភិបាលរាជធានីភ្នំពេញ។

ប្រជាពលរដ្ឋសុំសំណូមពរដល់លោក ថេង សុថុល អភិបាល នៃគណ:អភិបាលខណ្ឌចំការមននិងលោក យិន សាន ធិការនគរបាលខណ្ឌចំការមន ជួយមានវិធានការបង្ក្រាប ទីតាំងកត់ឆ្នាតវៀតណាម ទាំ២ទីតាំងនេះផង៕