អាសូរណាស់លោកអេីយ! ក្មេងប្រុសអាយុ៥ឆ្នាំម្នាក់​ស្លាប់​ និងក្មេងស្រីអាយុ៧​ ឆ្នាំម្នាក់របួសធ្ងន់ ខណៈ​នាំ​គ្នា​ដើរ​ចាប់​សត្វ​គីង្គក់​យក​ទៅ​ដុត​ហូប

ខេត្តតាកែវ៖ នេះហើយដោយសារតែការធ្វេសប្រហែសរបស់អាណាព្យាបាល បានធ្វើឲ្យក្មេងប្រុសអាយុ៥ឆ្នាំម្នាក់ស្លាប់និងក្មេងស្រីអាយុ៧ឆ្នាំម្នាក់រងរបួសធ្ងន់ ខណៈដែលពួកគេនាំគ្នាដើរចាប់សត្វគីង្គក់យកទៅដុតហូប។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង១៦នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ស្ថិតនៅភូមិត្រើយទន្លាប់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ

តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលមូលដ្ឋានដែលចុះទៅដល់កន្លែងកើតហេតុ បានឲ្យដឹងថា សពក្សពក្មេងប្រុសរងគ្រោះខាងលើនេះមានឈ្មោះ វិន ពិសិដ្ឋ (​ហៅចិន​) អាយុឆ្នាំ មានឪពុកឈ្មោះ លឹ យឿ អាយុ៤០ឆ្នាំ និងម្តាយឈ្មោះ សេង ស្រី អាយុ៤៧ឆ្នាំ មានទីលំនៅភូមិត្រើយទន្លាប់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។ ចំណែកបងស្រីក្មេងប្រុសរងគ្រោះឈ្មោះ វិ មករា អាយុឆ្នាំបច្បច្ចុប្បន្នកំពុងតែសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុក។

មន្រ្តីដដែលបន្តថា នៅមុនពេលកើតខាងលើ ប្រជាពលរដ្ឋជិតខាងបានឃើញក្មេងនាក់ជាបងប្អូនបង្កើតនឹងគ្នា ម្នាក់ឈ្មោះ វិ មករា ភេទស្រី អាយុឆ្នាំ (​ជាបង​) និងម្នាក់ទៀតឈ្មោះ វិ ពិសិដ្ឋ ភេទប្រុស អាយុឆ្នាំ (​ជាប្អូន​) បាននាំគ្នាដើរចាប់សត្វគីង្គក់យកទៅដុតហូប លុះមួយសន្ទុះក្រោយមក ក៏ស្រាប់តែបងប្អូនទាំងនាក់កើតរោគសញ្ញា ចុកចង្អោរបែកពពុះមាត់ (​ពុល​) តែម្តង។ ភ្លាមនោះបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងអាណាព្យាបាលបានដឹកពួកគេទៅកាន់មន្ទីរពេទ្យបង្អែកស្រុកគិរីរង់ ដើម្បីសង្គ្រោះបន្ទាន់។ ប៉ុន្តែជាអកុសលក្មេងប្រុសឈ្មោះវិ ពិសិដ្ឋ បានស្លាប់បាត់ទៅហើយមុនពេលបញ្ជូនដល់មន្ទីរពេទ្យ ចំណែកឈ្មោះ វិ មករា ជាបងស្រីកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុភ្លាម និងធ្វើការពិនិត្យមើលសាកសពក្មេងប្រុសរងគ្រោះតាមជំនាញ ដោយមានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន និងគ្រួសារសព ហើយមានការបញ្ជាក់ពីគ្រូពេទ្យថា សាកសពក្មេងប្រុសខាងលើនេះពិតជាបាត់បង់ជីវិតដោយសារតែពុលគីង្គក់ពិតប្រាកដមែន

បច្ចុប្បន្នសពក្មេងប្រុសប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី