ពិតជាស្រស់ស្អាតមែន! តារាហូលីវូដ​អ្នកស្រី Angelina Jolie គ្រងឈុតប្រពៃណីខ្មែរ

អន្តរជាតិ៖អ្នកស្រី  Angelina Jolie​ ដែលជាតារាសម្តែងក្នុងខ្សែភាពយន្តហូលីវូដដ៏ល្បីល្បាញលំដាប់ថ្នាក់អន្តរជាតិមួយរូបនៅពេលស្លៀកពាក់ឈុតប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត និងសមសួន ដែលធ្វើឲ្យហ្វេនជាច្រើនពិតជាពេញចិត្ត ព្រមទាំងទទួលបានការកោតសរសើរពីសំណាក់មហាជនខ្មែរ ដែលមើលទៅពិតជាស្រស់ស្អាតសមរម្យ។

អ្នកស្រី  Angelina Jolie​ គឺជាតារាសម្តែង ផលិតករភាពយន្ត ជនជាតិអាមេរិក សញ្ជាតិខ្មែរ កើតនៅថ្ងៃទី៤ មិថុនា ឆ្នាំ១៩៧៥ស្ថិតក្នុងទីក្រុងឡូសអ៊ែរជឺឡែស រដ្ឋកាលីផរញ៉ា សហរដ្ឋអាមេរិច។លោកស្រីគឺជាតារាសម្ដែងមួយរូបដ៏មានភាពល្បីល្បាញលំដាប់ថ្នាក់អន្តរជាតិ តាមរយ:ការសម្តែងក្នុងខ្សែភាពយន្តហូលីវូដ ក៏ដូចជានៅក្នុងកិច្ចការមនុស្សធម៌អន្តរជាតិផងដែរ។

ជាក់ស្តែងនៅក្នុងឧស្សាហកម្មភាពយន្ត និងនៅក្នុងជីវិតប្រឡូកនៅក្នុងការសម្តែងអ្នកស្រីបានទទួលនូវពានរង្វាន់ជាច្រើនដូចជា (Emmy Award, Golden Globe Awards, Screen Actors Guild Awards, Academy Awards, British Academy Film Awards…) បូករួមទាំងពានរង្វាន់ជាច្រើនទៀតផងដែរ។

ដោយឡេកចំពោះប្រទេសកម្ពុជា អ្នកស្រីAngelina Jolie​ ក៏មានទំនាក់ទំនងយ៉ាងជិតស្និតជាមួយមាតុភូមិកម្ពុជា និងប្រជាជនខ្មែរ តួយ៉ាងអ្នកស្រីធ្លាប់បានយកកូនខ្មែរមួយរូបគឺ ម៉ាដុក ធ្វើជាកូនចិញ្ចឹម និងស្រឡាញ់ដូចជាកូនបង្កើត ហើយលើសពីនេះទៅទៀតអ្នកស្រីក៏ជាផលិតករភាពយន្តអន្តរជាតិម្នាក់ ដែលបានផលិតរឿង មុនដំបូងខ្មែរក្រហមសម្លាប់ឪពុករបស់ខ្ញុំ (THE FRIST THEY KILL MY FATHER .) ដែលអាចចាត់ទុកបានថាជាខ្សែភាពយន្តខ្មែរ ដែលត្រូវទទួលបានការចាប់អារម្មណ៍ជុំវិញពិភពលោក នៅក្នុងវិស័យហូលីវូដ។

សូមជម្រាបថាអ្នកស្រី Angelina Jolie និងម៉ាដុក អ្វីគួរកត់សម្គាល់នោះគឺអ្នកស្រីក៏ត្រូវព្រះមហាក្សត្រកម្ពុជា ព្រះករុណាព្រះបាទសម្តេចនរោត្តម សីហមុនីទ្រង់បានថ្វាយសញ្ជាតិកម្ពុជាជូនដល់អ្នកស្រីតាមរយៈ កិច្ចការមនុស្សធម៌របស់អ្នកស្រីដែលបានធ្វើនៅកម្ពុជា។

គួរបញ្ជាក់ដែរថាអ្នកស្រី Angelina Jolie និងព្រះឆាយាល័ក្ខ សម្តេចយាយ ព្រមទាំងព្រះករុណាព្រះបាទនរោត្តមសីហមុនី

ដោយឡែកចំណាប់អារម្មណ៍របស់ អ្នកស្រីចំពោះវប្បធម៌ខ្មែរក៏មានច្រើនណាស់ដែរ។មិនត្រឹមតែប៉ុណ្ណោះរូបភាពប៉ុន្មានសន្លឹក ក្នុងឈុតប្រពៃណីខ្មែរទាំងនេះ មិនត្រឹមតែធ្វើឲ្យហ្វេនសរសើរ រូបភាពទាំងនេះក៏ត្រូវបានហ្វេននាំគ្នាបង្ហោះឡើងពេញ ជាមួយនឹងការពេញចិត្តយ៉ាងខ្លាំង ដែលនាងមានចិត្តស្រលាញ់វប្បធម៌ខ្មែរយ៉ាងដូច្នោះ៕សហការី

តោះសូមទស្សនារូបភាពអ្នកស្រី​ Angelina Jolieពាក់ឈុតប្រពៃណីខ្មែរមានដូចខាងក្រោមនេះ៖