តុលាការ​កូរ៉េខាងត្បូង បញ្ជា​ឲ្យ​ជប៉ុន​ផ្ដល់​សំណង​ជា​ប្រាក់៩១៣០០​ដុល្លា​អាមេរិក​ ទៅឲ្យស្រ្តីរងគ្រោះ១២នាក់ពាក់ព័ន្ធ​រឿង​ទាសករ​ផ្លូវភេទ

អន្តរជាតិ៖ទីបំផុត! ស្ត្រី​​ជនរងគ្រោះចំនួន១២នាក់ដែលជាទាករផ្លូវភេទ​​ទាហានជួរមុខរបស់ជប៉ុនក្នុងអំឡុងពេលសង្គ្រាមលោកលើកទីត្រូវបានតុលាការកូរ៉េខាងត្បូង នៅថ្ងៃទី ខែមករា បានបញ្ជាឲ្យជប៉ុនផ្ដល់សំណងជាប្រាក់១០០លានវ៉ុ (៩១៣០០ដុល្លាអាមេរិក​) ហេីយនេះគឺជាជ័យជម្នះផ្នែកច្បាប់ជាលើកដំបូង​​សម្រាប់កូរ៉េខាងត្បូងដែលប្រឆាំងនឹងរដ្ឋាភិបាលជប៉ុនពាក់ព័ន្ធរឿងទាសករផ្លូវភេទ ប៉ុន្តែករណីមួយនេះវាអាចធ្វើឲ្យមានការខូចខាតកាន់តែខ្លាំងសម្រាប់ប្រទេសជិតខាងទាំងពីរ​​នេះក្នុងការទំនាក់ទំនងគ្នា។

ជាក់ស្តែងតុលាការមួយក្នុងក្រុងសេអ៊ូ បានបញ្ជាឲ្យទីក្រុងតូក្យូត្រៀមលុយដើម្បីសងជំងឺចិត្តដល់ស្ត្រីជនរងគ្រោះដោយការបៀតបៀនផ្លូវភេទចំនួន១២នាក់ ដោយម្នាក់ៗត្រូវទទួលបានលុយ១០០លានវ៉ុ ដែលស្មើនឹង៩១៣០០ដុល្លារ បន្ទាប់ពីពួកគេ ត្រូវបានបង្ខំចេញឆ្ងាយពីគ្រួសារ ហើយឲ្យធ្វើការនៅក្នុងផ្ទះបន របស់ទាហានជួរមុខជប៉ុនក្នុងសម័យសង្គ្រាមលោកលើកទី

បេីតាមសាលក្រមរបស់តុលាការកូរ៉េខាងត្បូងក្នុងសវនាការថ្ងៃទី ខែមករា ម្សិលមិញនេះដោយសំដៅជប៉ុនជាដើមបណ្ដឹងបានបញ្ជាក់ថា៖«​ភស្តុតាង សម្ភារដែលពាក់ព័ន្ធ និងក្សី បានបង្ហាញថា ជនរងគ្រោះបានរងទុក្ខលំបាកយ៉ាងខ្លាំង ទាំងបញ្ហាស្មារតីដែលមិនអាចនឹកស្មានដល់ និងស្លាកស្នាមនៃរបួសរាងកាយដែលនៅមានដោយសារទង្វើខុសច្បាប់របស់ជនជាប់ចោទ មកទល់ពេលនេះ មិនទាន់មានសំណងណាមួយត្រូវផ្ដល់ឲ្យពួកគេសម្រាប់ការរងទុក្ខដែរ​»

ដោយឡែកទីភ្នាក់ងារពត៌មាន Yonhap បានចុះផ្សាយថាជនរងគ្រោះបានដាក់ពាក្យបណ្តឹង សុំឲ្យមានការដោះស្រាយវិវាទតាំងពីខែសីហាឆ្នាំ២០១៣ មកម្ល៉េះ ក្នុងបណ្ដឹងនោះ ពួកគេ អះអាងថា បានចាញ់បោក បង្ខំឲ្យធ្វើទាសករផ្លូវភេទ ដូច្នេះហើយពួកគេទាមទារប្រាក់សំណង១០០លានវ៉ុឲ្យជនរងគ្រោះម្នាក់ៗសម្រាប់ការឈឺចាប់របស់ពួកគេ​​ ប៉ុន្តែនាពេលបច្ចុប្បន្នបេីគិតត្រឹមឆ្នាំ២០២១នេះ ដើមបណ្តឹងនាក់ប៉ុណ្ណោះ នៅរស់រានមានជីវិតក្នុងចំណោម១២នាក់

ចំណែកទីភ្នាក់ងារព័ត៌មាន Kyodo ក៏បានចុះផ្សាយដែរថាមន្ត្រីជប៉ុនបានបង្ហាញការសោកស្ដាយចំពោះរឿងនេះ ពិសេសការដែលកូរ៉េខាងត្បូងមិនគិតគូរគោលការណ៍អធិបតេយ្យជាតិក្នុងការសម្រេចចិត្តរបស់ខ្លួន ចំណែកអ្នកនាំពាក្យរដ្ឋាភិបាលប៉ុនវិញ អះអាងថា ជប៉ុនមិនប្ដឹងជំទាស់ឡើយការលើកឡើងបែបនេះក្រោយការប្រកាសសាលក្រម ក្រសួងការបរទេសប៉ុន កោះហៅអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំតូក្យូទៅសួរនាំ

គួរបញ្ជាក់ដែរថា ទីក្រុងតូក្យូ ក៏ធ្លាប់បានអះអាងថា ករណីនេះគួរតែត្រូវបានលើកលែង ផ្អែកលើអភ័យឯកសិទ្ធិអធិបតេយ្យភាព ដែលជាគោលការណ៍ស្របច្បាប់អនុញ្ញាតឲ្យរដ្ឋមួយ អាចរួចផុតពីបណ្តឹងរដ្ឋប្បវេណីនៅក្នុងតុលាការអន្តរជាតិ ប៉ុន្តែ ជនរងគ្រោះ បានប្រកែកថាច្បាប់នេះមិនគួរត្រូវបានយកមកអនុវត្តចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមនោះទេ