សមត្ថកិច្ចខណ្ឌច្បារអំពៅឃាត់ខ្លួនជនសង្ស័យម្នាក់ករណីប៉ុនប៉ងលួចទ្រព្យប្រជាពលរដ្ឋ

ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌច្បារអំពៅឃាត់ខ្លួនជនសង្ស័យម្នាក់ករណីប៉ុនប៉ងលួចទ្រព្យប្រជាពលរដ្ឋ កាលម៉ោង៤និង៣០នាទី នៅថ្ងៃទី ០៦-០១-២០២១ នៅមុខផ្ទះគ្មានលេខ ភូមិកោះនរោ សង្កាត់និរោធ ខណ្ឌច្បារអំពៅសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សុខ ដាវី អាយុ ៣២ឆ្នាំ ជនជាតិ វៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍និរោធ ល្បាតក្នុងមូលដ្ឋានមកដល់ចំណុចកើតហេតុ ក៏ជួបជនសង្ស័យកំពុងជិះម៉ូតូម៉ាក Honda Wave ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 1D-3415 ដោយសមត្ថកិច្ចយើងមានការសង្ស័យក៏ឃាត់ត្រួតពិន្យរកឃើញវត្ថុតាងរួមមាន ៖ កន្រ្តៃកាត់ដែក១, ម៉ូទ័រ១, ញញួរដែក១ និងកូនសោគ្រាប់មួយឈុត ដែលជនសង្ស័យលាក់ក្នុងកាបូបស្ពាយពណ៍ខ្មៅស្ពាយជាប់ខ្នង ក៏ឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការបន្តតាមនីតិវិធី ហើយជនសង្ស័យជាអ្នកប្រើប្រាស់គ្រឿងញៀនផងដែរ៕