ពលរដ្ឋសង្ឃឹមថា អាជ្ញាធរមានសមត្ថកិច្ចខណ្ឌមានជ័យនិងបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ ប្រភទហ្គេមបាញ់ត្រីនៅភូមិមច្ឆារ សង្កាត់ស្ទឹងមានជ័យទី១

ភ្នំពេញ ៖ តាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ បានអោយដឹងថា មានទីតាំងល្បែងស៊ីសងខុសច្បាប់ហ្គេមបាញ់ត្រីនៅ ភូមិមច្ឆារសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ចំណុចផ្ទះអេតចាយ កំពុងបើកដំណើរការយ៉ាងរលូន ដោយមិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ច មូលដ្ឋានឡើយ។

ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរមាន សមត្ថកិច្ច ខណ្ឌមានជ័យ និងចុះបង្ក្រាបមិនបណ្ដែតបណ្ដោយ ឲ្យមានល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួន នោះឡើយ៕