បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ រវាងរថយន្តដឹកស៊ីម៉ង់ត៍ និងម៉ូតូ

9កែប ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតរវាងរថយន្ត និងម៉ូតូបើកបរបញ្រ្ចាសទិសគ្នា លើផ្លូវជាតិ ៣៣ (ចន្លោះគីឡូម៉ែត្រលេខ ២១ និង២២) ស្ថិតក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប កាលពីល្ងាចថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១។

រថយន្តពោងដឹកស៊ីម៉ង់ត៍ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E 1730 បើកមកពីទិសខាងលិច ដោយជនមិនស្គាល់អត្តសញ្ញាណ ពេបើកមកដល់ចំណុចកើតហេតុ ក៏បុនឹងម៉ូតូ បើមកពីទិសផ្ទុយ ម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅ ពាក់ផ្លាក លេខកំពត 1Q 9937 បើកមកពីទិសផ្ទុយ ដោយឈ្មោះ សៀង ចាន់ថន ភេទ ប្រុស 21 ឆ្នាំ មុខរបរនិស្សិត អង្គរខេមរា ទីលំនៅបច្ចុប្បន្ន ភូមិអន្លង់ថ្ងាន់ ឃុំឬស្សីខាងកើត ស្រុកកំពង់ត្រាច កំពត បណ្តាលអោយនៅកន្លែង ហើយ អ្នកបើករថយន្ត បានរត់គេចខ្លួនបាត់
មូលហេតុអ្នកបើករថយន្តមិនប្រកាន់ស្តាំ។

ចំណែក រថយន្តនិងម៉ូតូយកមករក្សារទុកនៅអធិការដ្ឋានស្រុកដណាក់ចង្អើរ ដើម្បីអោយការិយាល័យជំនាញសហការគ្នាចាត់ការបន្ត។ រីឯសាកសពត្រូវប្រគល់ជូនសាច់ញាតិក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕