កម្លាំងផ្នែកជំនាញខណ្ឌ សហការជាមួយប៉ុស្តិ៍ ប្រទះឃើញបុរសម្នាក់សង្ស័យឃាត់ត្រួតពិនិត្យឃើញថ្នាំញៀន៧កញ្ចប់

ភ្នំពេញ ៖ កម្លាំងផ្នែកជំនាញខណ្ឌសហការជាមួយប៉ុស្តិ៍កំលាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍វាលស្បូវ ប្រទះឃើញ បុរសម្នាក់ សង្ស័យ ឃាត់ត្រួតពិនិត្យ ឃើញថ្នាំញៀន៧កញ្ចប់ កាលពីម៉ោង០២ និង ៣០ នាទីរំលងអធ្រាត្រឈានចូលនៅថ្ងៃទី ០២ ខែមករា ឆ្នាំ២០២១ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកឡូ ភារម្យ អធិការរងខណ្ឌច្បារអំពៅ បានឲ្យដឹងថាជនសង្ស័យឈ្មោះ ទៀង ពុធ ភេទ អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ដកហូតបានវត្ថុតាងក្រាមពណ៌សរថ្លា ០៧ កញ្ចប់ថង់តូច ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕