អស្ចារ្យមែន! គ្រាន់តែYouTube របស់ខ្លួនក្មេងប្រុសម្នាក់អាយុ៩ ឆ្នាំ អាចរកចំណូលបាន ២៩​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២០

អន្តរជាតិ៖ បើតាមបញ្ជីឈ្មោះដែលបានចុះផ្សាយដោយទស្សនាដ្តី Forbes នាពេលថ្មីៗនេះថា កុមារ Ryan Kaji មានមានអាយុត្រឹម៩ឆ្នាំប៉ុណ្ណោះ ប៉ុន្តែគេអាចរកចំណូលបានរហូតដល់២៩លានដុល្លារក្នុងឆ្នាំ២០២០ តាមរយៈឆាណែ YouTube របស់ខ្លួន ជាមួយតួលេខនេះកុមាររដ្ឋ Texas អាមេរិករូបនេះ បានក្លាយជា YouTuber ដែលរកចំណូលបានខ្ពស់បំផុតប្រចាំឆ្នាំនេះ

កុមារ Kaji ដែលមានឈ្មោះពិតថា Ryan Guan កាលពីឆ្នាំ២០១៨ រកបាន២២លានដុល្លារ ហើយឆ្នាំ២០១៩ រកបាន២៦លានដុល្លារឯណោះហើយនេះជាឆ្នាំទីហើយដែលកុមាររៀនថ្នាក់ទី Ryan Kaji រកលុយបានច្រើនបំផុតលើ YouTube

សូមជម្រាបថា ឆាណែ «Ryan’s World» បានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដោយឪពុកម្តាយរបស់ Ryan ដោយកាលនោះ កុមាររូបនេះមានអាយុត្រឹមឆ្នាំប៉ុណ្ណោះ មកដល់ពេលនេះ ឆាណែនេះមានអ្នក Subscribe ដល់ទៅ៤១,លាននាក់ទៅហើយ ជាក់ស្តែងផ្តើមដំបូងដោយឈ្មោះ «Ryan ToysReview» ឆាណែ YouTube នេះ មានសុទ្ធសឹងតែវីដេអូ ប្រភេទ «Unboxing» ដែលបង្ហាញពីក្មេងប្រុសរូបនេះបើកប្រអប់ប្រដាប់ក្មេងលេខ ហើយលេងជាមួយពួកវា ក៏ប៉ុន្តែ ឆាណែ YouTube នេះ មានការវិវត្តទៅតាមវ័យរបស់ក្មេងប្រុស Ryan ដោយឥឡូវនេះ វាក៏ផ្តល់វីដេអូអប់រំផងដែរ បន្ថែមពីការគ្រាន់តែបើកប្រអប់ប្រដាប់ក្មេងលេង

ដោយផ្អែកលើចំណាត់ថ្នាក់របស់ទស្សនាដ្តី Forbes កុមារ Ryan Kaji បាននាំមុខឆាណែ YouTube ដ៏ល្បីល្បាញមួយឈ្មោះថា«MrBeast» ដែលរកលុយបាន២៤ពាន់លានដុល្លារ ឆាណែដែលមានអ្នក Subscribe រហូត៤៧,លាននាក់នេះ  គឺជាកម្មសិទ្ធិរបស់យុវជនអាមេរិកម្នាក់ឈ្មោះ Jimmy Donaldson

គួរបញ្ជាក់ដែរថា ចំពោះឆាណែដែលជាប់ចំណាត់ថ្នាក់លេខ ក្នុងតារាងរបស់ទស្សនាដ្តី Forbes គឺ «Dude Perfect»​ដែលបង្កើតឡើងដោយមិត្តមួយក្រុមមកពីរដ្ឋ Texas សហរដ្ឋអាមេរិក ឆាណែនេះ មានអ្នក Subscribe រហូតដល់ ៥៧,លាននាក់ ហើយរកចំណូលបាន២៣លានដុល្លារ ចំណែកចំណាត់ថ្នាក់លេខ គឺឆាណែ YouTube ឈ្មោះថា «Rhett and Link» ដែលរកបាន២០លានដុល្លារ ហើយមានអ្នក Subscribe ៤១,លាននាក់

ដោយឡែកចំណាត់ថ្នាក់លេខ ឆាណែ «Markiplier» រកបាន១៩,លានដុល្លារ ហើយមានអ្នក Subscribe សរុប២៧,លាននាក់ចំណាត់ថ្នាក់លេខ ឆាណែ «Preston Arsement» រកបាន១៩លានដុល្លារ ហើយមានអ្នក Subscribe សរុប ៣៣,លាននាក់ចំណាត់ថ្នាក់លេខ ឆាណែ «Like Nastya» រកចំណូលបាន១៨,លានដុល្លារ ហើយមានអ្នក Subscribe សរុប៦០លាននាក់

រីឯចំណាត់ថ្នាក់លេខ ឆាណែ «Blippi» រកចំណូលបាន១៧លានដុល្លារ ហើយមានអ្នក Subscribe សរុប២៧,លាននាក់ចំណាត់ថ្នាក់លេខ ឆាណែ «David Dobrik» រកចំណូលបាន១៥,លានដុល្លារ ហើយមានអ្នក Subscribe សរុប ១៨លាននាក់ចំណាត់ថ្នាក់លេខ ១០ ឆាណែ «Jeffree Star» រកចំណូលបាន១៥លានដុល្លារ ហើយមានអ្នក Subscribe សរុប១៦,លាននាក់