តោះយើង! សិស្ស និសិ្សត ទាំងអស់ជិតបានចូលរៀនវិញហើយ ខណៈក្រសួងអប់រំប្រកាសបើកដំណើរការ សាលារៀនឯកជនឡើងវិញចាប់ពីថ្ងៃនេះតទៅ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ដោយអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជន (សាលាឯកជន) បើកដំណើរការឡើងវិញ នៅចាប់ពីថ្ងៃនេះតទៅ ខណៈការបើកបវេសនាកាលឆ្នាំសិក្សា ២០២០២០២១ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ (សាលារដ្ឋ) កំណត់យកចាប់ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។

ការប្រកាសឲ្យសិស្សចូលរៀនឡើងវិញនេះ ធ្វើឡើងបន្ទាប់ពីបិទបញ្ចប់ព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»

ជាមួយគ្នានេះ ក្រសួងអប់រំតម្រូវជាចាំបាច់ ឲ្យគ្រឹះស្ថានសិក្សាទាំងអស់ ត្រូវបន្តអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ១៩ និងរក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គល។ ក្នុងករណីចាំបាច់ ត្រូវពាក់ម៉ាសការពារនៅក្នុងបរិវេណរបស់គ្រឹះស្ថានសិក្សា៕