អ៊ីនធើណេត២៤ម៉ោងបង្កប់ល្បែងស៊ីសង ភ្នាល់បាល់ បើកដំណើរការយ៉ាងរលូន នៅក្បែរច្រកចូល អធិការនគរបាលខណ្ឌចំការមន

ភ្នំពេញ៖ បើទោះបីជាអនុសាស្រ្តរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានបញ្ជាឲ្យគ្រប់ខេត្ត ក្រុង រាជធានី លុបបំបាត់រាល់ល្បែងស៊ីសងទាំងអស់ក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើសលួច ឆក់ ប្លន់ ក្នុងគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ក៏ដោយ។ ប៉ុន្តែគេសង្កេតឃើញថាមួយរយៈពេលកន្លងមកនេះ ទីតាំងអ៊ីនធើណេត២៤ម៉ោង យីក្នុងខណ្ឌចំការមន ដែលបង្កប់ទៅ ដោយ ល្បែងស៊ីសងភ្នាល់បាល់ ។

ទីតាំងភ្នាដែលជ្រកក្រោមយីហោ អ៊ីនធើណេត២៤ម៉ោង ស្ថិតនៅផ្ទះលេ៨១៩ ផ្លូវព្រះមុនីវង្ស សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន គីក្បែរច្រកចូលអធិការនគរបាលខណ្ឌចំការមន ហើយទីតាំងទាំងអស់នេះកំពុងតែដំណើរការដោយរលូន មិនមានអាជ្ញាធរឫសមត្ថកិច្ចជំនាញណាហ៊ានបង្ក្រាបនោះទេ ។

ជាការពិតណាស់! ការឲ្យកើតមានបទល្មើសល្បែងស៊ីសង ការចរាចរថ្នាំញៀន បញ្ហាអសន្តិ សុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កាន់តែមានលក្ខណ:រសើបបំផុត ងាយប្រឈមការទទួលខុសត្រូវសម្រាប់ដែនសមត្ថកិច្ចដែនដីខ្លួនគ្រប់គ្រង ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ភាព សុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»។

ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងខាងលើបានលើកឡើងថា ផ្ទះអ៊ីនធើណេត២៤ម៉ោង នេះ កំពុងបើកចំហរទ្វារទទួលភ្ញៀវញៀនល្បែងចូលលេង ទាំងយប់ទាំងថ្ងៃ ពិសេសផ្តល់ឱកាសក្លាយជាជម្រកដល់ក្រុមអ្នកជួញដូរនិងប្រើប្រាស់ថ្នាំញៀនទៀត ដោយបើកលេងគគ្រឹកគគ្រេង គ្មានទេអ្នកបង្ក្រាប រហូតទាក់ទាញឲ្យសិស្សសាលាជាប់ចិត្តចូលលេងភ្លេចពីការសិក្សា បង្កឲ្យមានការក្តៅក្រហាយពីប្រជាពលរដ្ឋ នៅក្បែរខាង ដែលមានកូនចៅទៅចូលលេងល្បែងស៊ីសងទាំងនោះដោយពុំគិតពីការរៀនសូត្រ។

ប្រជាពលរដ្ឋកំពុងងឿងឆ្ងល់រហូតដាក់ការសង្ស័យថា ការមិនបង្ក្រាបមាន៤ចំណុច ទី១-មកពីមិនដឹង ទើបមិនបង្ក្រាប ទី២-មកពីម្ចាស់ទីតាំងល្បែងមានខ្សែធំ ទើបមិនហ៊ានប៉ះ ទី៣-មកពីម្ចាស់ទីតាំងល្បែងបង់លុយប្រចាំខែរួចហើយ ទើបធ្វើមិនដឹង ទី៤- អាចមាន ចេតនាអនុវត្តផ្ទុយពីយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព៕