ឧបករណ៍មនុស្សយន្ត Robypony សម្រាប់​ធ្វើការ​ចែកចាយ​គ្រឿងទេស ទទួលបាន​ប្រជាប្រិយភាព​ជាខ្លាំង​ នាអំឡុង​ការ​លេចឡើង​វីរុស​ជំងឺ​កូរ៉ូណា​នេះ

ប្រទេសចិន៖ ស្របពេលដែលមនុស្សស្ទើរតែពេញផ្ទៃប្រទេសចិន ស្ថិតក្រោមការរស់នៅដាច់ដោយឡែកចម្លៀសគ្នា ក៏មានការលេចឡើងនូវឧបករណ៍មនុស្សយន្ត «Roby Pony» ដែលវាមានទទួលដឹកជញ្ចូនអាហារទៅកាន់ក្រុមគ្រួសារនៅតាមផ្ទះនីមួយៗ។នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ។

ការផលិតនូវឧបករណ៍មនុស្សយន្ត «Roby Pony» នេះឡើង វាគឺជាកិច្ចការងារមួយផ្នែក សម្រាប់ការខិតខំប្រឹងប្រែង ដើម្បីទប់ទល់ទៅនឹងការផ្ទុះឡើងនៃជម្ងឺកូវីដ១៩។ វាក៏មានតួនាទីអនាម័យចល័ត អាចបម្រើការផ្ដល់ជាទឹកលាងដៃកំចាត់មេរោគ នៅតាមតំបន់សាធារណៈជុំវិញទីក្រុងសៀងហៃផងដែរ។

ក្រុមហ៊ុនផលិតកម្ម​ក៏បានផ្ដល់ដំណឹងមកថ្មីៗនេះថា ពួកគេនឹងមានការរៀបចំផលិតឧបករណ៍ប្រភេទនេះចំនួន ៩០គ្រឿងបន្ថែមទៀត នារយៈពេល ៤៥ថ្ងៃខាងមុខនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *