សេអ៊ូល៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងបានឲ្យដឹងថា តារាចម្រៀង និងជាម្ចាស់ផលិតកម្ម KONNECT ENTERTAINMENT គឺលោក Kang Daniel ត្រូវបានបោះឆ្នោត ដោយអ្នកលេងបណ្តាញសង្គម និងជាប់ចំណាត់ថ្នាក់លេខ១ ក្នុងនាមតារាមួយរូប ដែលជោគជ័យក្នុងមុខជំនួញ។

បើយោងតាមការស្ទង់មតិនៅលើ ExcitingDC ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមីនាបានឲ្យដឹងថា ក្នុងចំណោមមតិបោះឆ្នោត ចំនួន ៣១៦០ សំឡេង, តារាប្រុស Kang Daniel បានជាប់ចំណាត់ថ្នាក់លេខ១ ដោយទទួលបាន ១៨១៦ សំឡេង ស្មើរនឹង ៥៧.៥% និងលោក J.Y. Park ទទួលបានចំណាក់ថ្នាក់លេខ២ ដោយទទួលបាន ២៣៩ សំឡេង ស្មើរនឹង ៧.៦% តាមពីក្រោយដោយ Ddotty ដែលជា YouTuber ទទួលបាន ២០៨សំឡេង ស្មើរនឹង ៦.៦%៕

LEAVE A REPLY

Please enter your comment!
Please enter your name here