ភ្នំពេញ៖ ស្របពេលមានការព្រួយបារម្ភខ្លាំងពីមនុស្សនៅជុំវិញពិភពលោកមានសិល្បករប្រុសស្រីល្បីឈ្មោះជាច្រើនបានចូលរួ មប្រយុទ្ធនឹងការរីករាលដាលនៃជំងឺ Covid-19 តាមរយៈការបញ្ជ្រាបសារជាច្រើន។ ជាមួយគ្នានេះសិល្បករមួយចំនួនក៏បានបរិច្ចាកថវិកាផ្ទាល់ខ្លួនរួមជាមួយសប្បុរសជនជាច្រើននៅកម្ពុជាដើម្បីចូលរួមទ ប់ស្កាត់ការរីករាលដាលនៃជំងឺនេះជាមួយរដ្ឋាភិបាលផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនជនរួមជាតិជាទីស្នេហា អំពីការកំណត់យកទីតាំចំនួន២កន្លែង សម្រាប់ទទួលស្វាគមន៍ជំនួយសប្បុរសជននានា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។

ទីតាំងទាំង២កន្លែងទាំងនោះរួមមាន៖កន្លែងទី១៖ គឺគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលមានសម្តេចជាប្រធាន ហើយមានអាស័យដ្ឋាននៅក្រសួងសុខាភិបាល និងមានឈ្មោះមន្ត្រី និងលេខទូរស័ព្ទ អ្នកចាំទទួល៖ ០១២ ៨៤២ ៩៦៦, ០១២ ៨៣៨ ៨៨៥, ០១២ ៧៣១ ៨៨៨, ០១២ ៧៧៦ ៥៧៨។ កន្លែងទី២៖ គឺខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដែលមានលោក សេង ទៀង នាយករងខុទ្ទកាល័យ ០១២ ៩៦១ ៩៧១ និងមន្ត្រីមួយចំនួនទៀត ជាអ្នករង់ចាំទទួល។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ដោយបានជំនួយដែលនឹងត្រូវបានផ្តល់រាជរដ្ឋាភិបាលនឹងខិតខំធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីសង្គ្រោះ និងការពារជីវិតរបស់ប្រជាជនកម្ពុជានៃយើង។

សម្តេចក៏សូមជូនពរដល់ជូនរួមជាតិ សូមជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ហើយនឹងជៀសផុតអំពីជំងឺដ៏កាចសាហាវដែលកំពុង តែគំរាមកំហែងទូទាំងពិភពលោកនេះ។ ទន្ទឹមគ្នានេះក៏មានសិល្បករប្រុសស្រីល្បីឈ្មោះជាច្រើនបន្តបន្ទាប់បានចំណាយថវិកាផ្ទាល់ខ្លួនចូលរួមទប់ស្កាត់ការរីក រាលដាលនៃជំងឺCovid-19 សិល្បករទាំងនោះមានដូចជា​លោក ព្រាប សុវត្ថិ កញ្ញា ឱក សុគន្ធកញ្ញា អ្នកនាង ពេជ្រ សោភា លោក ខេមរៈ សិរីមន្ត លោក ខេម កញ្ញា ឱក សុគន្ធកញ្ញា នាយ ចឺម នាយ ពែកមី លោក ឆាយ វីរៈយុទ្ធ .ល.នៅ​មាន​អ្នក​សិល្បៈ​​ជា​ច្រើន​ផ្សេង​ទៀត​​ ដែល​រៀប​រាប់ មិន​​អស់ សរុបទឹកប្រាក់បណ្តោះអាសន្ន លោក ហេង ឡុង ប្រាប់​ថា មាន​ប្រមាណជាង១,៥ម៉ឺនដុល្លារអាមេរិក។

ក្រៅតែអំពីការចូលរួមថវិកាសិល្បករជាច្រើនក៏បានផ្ញើសារក្រើនរំលឹកអំពីចូលរួមថែរក្សាអនាម័យដើម្បីចូលរួមប្រយុទ្ធ ប្រឆាំងនឹងការរីករាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here