លោក យ៉ម ណយ ទីប្រឹក្សាក្រសួងព័ត៌មាន ចេញលិខិតបដិសេធ ចំពោះម្ចាស់លេខទូរស័ព្ទមួយខ្សែ មិនមែនជាកូនចៅរបស់លោកទេ

ភ្នំពេញ ៖ លោក យ៉ម ណយ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធាននាយកដ្ឋានមណ្ឌលព័ត៌មាន បានចេញលិខិត បដិសេធ ចំពោះម្ចាស់លេខទូរស័ព្ទមួយខ្សែដែលមានលេខ ០១២ ៨៣៥ ៣៨៩ គឺពុំមែនជាកូនចៅរបស់លោកនោះទេ។

នៅក្នុងលិខិត បដិសេធចេញនៅថ្ងៃទី២៥ ខែធ្នូ ឆ្នា២០២០៩ បានអោយដឹងថា នាយកដ្ឋានមណ្ឌលព័ត៌មាន នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ សូមប្រកាស បដិសេធចំពោះម្ចាស់លេខទូរស័ព្ទមួយខ្សែដែលមានលេខ ០១២ ៨៣៥ ៣៨៩ គឺពុំមែនជាកូនចៅរបស់ ខ្ញុំ យ៉ម ណយ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធាននាយកដ្ឋានមណ្ឌលព័ត៌មាននោះទេ ក្នុងករណីដែល ម្ចាស់លេខទូរស័ព្ទខាងលើ ប្រើប្រាស់ឈ្មោះថ្នាក់ដឹកនាំក្រសួងព័ត៌មានយកទៅសំអាង ឬ ប្រព្រឹត្តអំពើខុស ច្បាប់ណាមួយនោះ នាយកដ្ឋានមណ្ឌលព័ត៌មានមិនទទួលខុសត្រូវឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *