សម្តេចតេជោ ហ៊ុន សែន ៖ សូមថែរក្សាសុវត្ថិភាពសុខភាពក្នុងថ្ងៃបុណ្យគ្រីស្ទម៉ាស (Christmas)

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា នៅថ្ងៃទី២៥ ខែធ្នូនេះ ជាថ្ងៃបុណ្យគ្រីស្ទម៉ាស (Christmas) ដែលជាបុណ្យដ៏សំខាន់ របស់បងប្អូនអ្នកគ្រីស្ទបរិស័ទ (Christian)។ ដោយសារប្រទេសយើងកំពុងតែស្ថិតក្នុង ការប្រុងប្រយ័ត្ន ប្រយុទ្ធប្រឆាំងទប់ស្កាត់ ការរីករាលដាល ជំងឺឆ្លងកូវីដ-១៩ ដូច្នេះហើយ បងប្អូនគ្រីស្ទបរិស័ទយើង មិនបានប្រារព្ធពិធីនេះឲ្យបានអធិកអធ័មនោះទេ ប៉ុន្តែគឺធ្វើជាលក្ខណៈគ្រួសារនៅតាមគេហដ្ឋានរៀងៗខ្លួន ដោយមានការប្រុងប្រយ័ត្នខ្ពស់។

សម្តេច តេជោ ក៏សូម ជូនពរ បងប្អូន គ្រី ស្ទ បរិស័ទ ក៏ដូចជា ប្រជាពលរដ្ឋ ខ្មែរ ទូទាំងប្រទេស មាន សុខ ភាពល្អ ជៀស ផុតពី ជំងឺ កូ វីដ-១៩ ទាំងអស់គ្នា ទន្ទឹមនឹងនេះ សូម បងប្អូន ប្រជាពលរដ្ឋ យកចិត្តទុកដាក់ ការពារ កុំអោយ ឆ្លង កូ វីដ ១៩ ដោយ ពាក់ ម៉ាស និង ឧស្សាហ៍ ដុសលាង សម្អាត ដៃ ជាមួយ សាប៊ូ ជឹ ល ទឹក អាល់កុល រក្សា គម្លាត សុវត្ថិភាព ហើយ ចំពោះ បងប្អូន កូនក្មួយ ដែល កំពុង ធ្វើ ច ត្តា ឡី ស័ក សូម អនុវត្ត អោយបាន ខ្ជាប់ខ្ជួន ត្រឹមត្រូវ តាម ការណែនាំ របស់ ក្រសួងសុខាភិបាល៕

Leave a Reply

Your email address will not be published. Required fields are marked *