ក្រោយបែកធ្លាយ! មេអាវុធហត្ថខេត្តស្ទឹងត្រែង ពុករលួយរឿងកាត់ប្រាក់ខែនាយអាវុធហត្ថជិត៨ឆ្នាំ, ពេលនេះលោកមានប្រពន្ធដល់ទៅ៤នាក់ ធ្វើបាបកូនចៅ តែនាយឧត្តមសេនីយ៍ សៅ សុខា មិនទាន់មានចំណាត់ការ

ខេត្តស្ទឹងត្រែង៖ បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋអ្នកខេត្តស្ទឹងត្រែង បាននិយាយពេញៗមាត់ថា, លោក អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង កំពូលមនុស្ស ដែលធ្វើបាបប្រជាពលរដ្ឋ មន្ត្រីរាជការ សូមកម្លាំងរបស់ខ្លួនឯង។ ពិសេសបុគ្គលរូបនេះធ្លាប់និយាយក្តែងៗពេញខេត្តថា,មួយស្រុកខ្មែរនេះគាត់ខ្លាចតែមនុស្ស ៣នាក់ប៉ុណ្ណោះ។

ទី១-សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ទី២-នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស

ទី៣-អ្នកឧកញ៉ា គិត ម៉េង។ ក្រៅពីថ្នាក់ដឹកនាំទាំង ៣រូបខាងលើ គឺលោក អៀង វ៉ាន់ឌី បាននិយាយថា មិនខ្លាចអ្នកណាទាំងអស់។

សូមបញ្ជាក់ថា,ការដឹកនាំរបស់គាត់ពុំមានតម្លាភាព អយុត្តិធម៌ ពុករលួយ ធ្វើបាបកូនចៅ កាត់ប្រាក់បៀវត្សនាយទាហាន, ប្រហែលជាថ្នាក់លើ ជាពិសេស នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេដឹកនាំផ្ទាល់មិនបានដឹងទេពី ភាពទុក្ខសោក ក្រៀមក្រំ នូវអំពើនៃសកម្មភាពប្រព្រឹត្តដោយ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង គាបសង្កត់ ធ្វើបាបកូនចៅ គ្មានហេតុ គ្មានផល ធ្វើទុក្ខបុកម្នេញ តាមអំពើចិត្ត គ្រប់រូបភាព ដោយចរិកដឹកនាំ យកកំហឹងទល់កំហល់ ដឹងតែគម្រាមចាប់ដាក់គុក ទាំងទាហានរបស់ខ្លួន ប្រជាពលរដ្ឋ មន្ត្រីរាជការ ក្នុងខេត្ត រហូតដល់អ្នកខេត្តស្ទឹងត្រែងស្អប់ និងខ្លាចរអាបំផុត ពីទង្វើលោកផ្កាយ១រូបនេះ ធ្វើអ្វីៗ ហ៊ានដោយបំពានច្បាប់ តាមទម្លាប់របស់ខ្លួន។

បើតាមនាយ នាយរងអាវុធហត្ថ បានលើកឡើងថា បើថ្នាក់លើចុះធ្វើអធិការកិច្ច ពិតជាបានដឹងរឿងពិត បើកឈរលើមូលដ្ឋានច្បាប់ ខណ:រយៈពេលជិត៨ឆ្នាំមកហើយ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានប្រើអំណាចផ្តាច់ការ កាត់ប្រាក់ខែកូនចៅ ដូចជាមេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុកទាំ៦ ត្រូវកាត់ប្រាក់ខែ ម្នាក់៤០ម៉ឺនរៀល ក្នុង១ខែ។ ដោយគាត់អះអាងប្រាប់កូនចៅថា៖ កាត់២០ម៉ឺនរៀលទុកប្រគល់ឱ្យខាងហិរញ្ញវត្ថុលើផ្ទៃប្រទេស និង២០ម៉ឺនរៀលសម្រាប់ដាក់ចូលក្នុងមូលនិធិតូរ្យតន្រ្តី របស់នាយឧត្តមសេនីយ៍ សៅ សុខា ។ ស៊ីដាច់ប្រាក់ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ផ្តល់ឱ្យនាយអាវុធហត្ថក្នុងម្នាក់២០ម៉ឺនរៀល ក្នុងពិធីសម្តេចអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ជួបសំណេះសំណាល ជាមួយកងកម្លាំងនៅមជ្ឈមណ្ឌលសន្និបាទកោះពេជ្រ។ ស៊ីដាច់លុយការពារ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងបោះឆ្នោតសកល។

នាយអាវុធហត្ថក្រោមឱវាទ បានលើកឡើងថា៖ កន្លងលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី អត់គិតពីទឹកភ្នែកប្រជាពលរដ្ឋទេ គ្រាន់តែទទួលព័ត៌មាន ពីអំពើចោរកម្ម ថាមានបទល្មើសលួចក្របីនៅស្រុកថាឡាបរិវ៉ាត់ ដឹកទៅកាន់ខេត្តស្ទឹងត្រែង បែជាចាប់បានវត្ថុតាងក្របីយកមកទុកនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តហើយ ក៏បញ្ជាឱ្យកូនចៅបន្តទៅចាប់យកក្របីប្រជាពលរដ្ឋតាមក្រោល តាមក្រោមផ្ទះ ដែលមិនមែនពាក់ព័ន្ធនិងបទល្មើស ធ្វើឱ្យប្រជាពលរដ្ឋម្ចាស់ក្របី ស្រែកទ្រហ៊ោយំ ពេញភូមិ ។ បានន័យថា លោក អៀង វ៉ាន់ឌី បញ្ជាយកក្របីទាំងនោះប្រហែលជាជាង១០ក្បាល មកកាប់ស៊ី និងកាប់យកសាច់ឱ្យមេៗនៅខាងលើ ហើយក្របីជាច្រើនក្បាលទៀតយកទៅផ្ញើតាមមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ឱ្យចិញ្ចឹមទុកឱ្យគាត់ ដើម្បីកាប់ស៊ី។

ករណីនេះលោក អៀង វ៉ាន់ឌី បានឲ្យលោក ដួង វិចិត្រ ដឹកនាំកម្លាំងទៅយកក្របីប្រជាពលរដ្ឋនាពេលនោះ។ បើករណីចុះបង្ក្រាបល្បែងស៊ីសងនៅទីតាំងរបស់ឈ្មោះ កែវ ម៉េងជា កណ្តាលក្រុងស្ទឹងត្រែង គឺលោក អៀង វ៉ាន់ឌី ចាប់យកវត្ថុតាង មានម៉ូតូជាច្រើនគ្រឿង និងឡាន ជាដើម។ ប៉ុន្តែគាត់ឲ្យមនុស្សទៅវិញ ថ្នូនឹងការបង់លុយ ប្រគល់ម៉ូតូឱ្យវិញ ថ្នូនឹងការបង់លុយ។ ចំណែកឯរថយន្ត១គ្រឿងក៏ស៊ីដាច់ពីប្រជាពលរដ្ឋ យកទៅទូទាត់ថ្លៃទិញដី ដែលទិញពីមេឃុំ។ ក្រោយលោក អៀង វ៉ាន់ឌី សងឡានជូនប្រជាពលរដ្ឋវិញ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ ចុះមកអង្កេតស្រាវជ្រាវ។

អ្វីដែលឃោឃៅ និងបំផ្លាញសន្លឹកឆ្នោត ត្រង់ធ្វើបាបប្រជាពលរដ្ឋ ដែលទីទាល់ក្រ មានលុយបន្តិចបន្តួចទិញម៉ូតូ អត់ពន្ធ ទុកជិៈតាមភូមិចំការក្នុងព្រៃ គឺលោក អៀង វ៉ាន់ឌី ឲ្យកូនចៅចាប់ យកធ្វើជាកម្មសិទ្ធរបស់អង្គភាព ជាច្រើនធ្វើឱ្យប្រជាពលរដ្ឋទឹកភ្នែក ខ្លោចផ្សាបំផុត។

សូមបញ្ជាក់ថា, នាយអាវុធហត្ថក្រោមឱវាទ ឆ្ងល់ថា ហេតុអីថ្នាក់លើ មិនមានវិធានអង្កេតស្រាវជ្រាវ រាល់កំហុសរបស់លោក អៀង វ៉ាន់ឌី ទាល់តែសោះ..! ម្យ៉ាងទៀតគាត់គាបសង្កត់កូនចៅ ដើម្បីយកទៅបំពេញតម្រូវការគ្រួសារគាត់ ខណៈលោក អៀង វ៉ាន់ឌី មានប្រពន្ធដល់ទៅបីនាក់ ហើយនៅជាមួយគ្នាទាំងអស់។ ប្រពន្ធទី១ មានកូន២នាក់ ។ សូមជម្រាបថា, ក្រុមគ្រួសារប្រពន្ធដើម រស់នៅផ្ទះលេខ79 ផ្លូវM3 ក្នុង(បុរីប៉េងហួតបឹងស្នោរគម្រោងទីបួន) ប្រពន្ធដើមឈ្មោះ កែវ សូណា មានកូនស្រីទី១ឈ្មោះ ឌី យ៉ាផានី មានប្ដីឈ្មោះ ជីម ប៊ុន រស់នៅ អូស្រ្តាលីជាមួយគ្នាហើយកូនទី២ ឈ្មោះ វ៉ាន់ឌី ចាន់រិទ្ធី (ប្រុស)។ ចំណែកប្រពន្ធទី២ មានកូន៥នាក់ ក្នុងនោះកូនរបស់ប្តីមុនខាងប្រពន្ធមាន២នាក់ ហើយបានគាត់មានកូន៣នាក់។

សូមបញ្ជាក់លម្អិតថា, ផ្ទះប្រពន្ធទីពីរ ឈ្មោះ ចាន់ ដែលមានកូនប្រាំនាក់ គឺកូនទី១-ឈ្មោះ ស័ក្តិ (មានជំងឺគរ- ថ្លង់),កូនទី២- ឈ្មោះ ដំ អ្នកទាំងពីរជាកូនដើម ប្ដីមុន(ប្រុសទាំងពីរ)។ ហើយកូនទី៣-ឈ្មោះ នរិន ភេទប្រុស, កូនទី៤-ឈ្មោះ ខេម៉ា ភេទស្រី, កូនទី៥-ឈ្មោះ យុទ្ធិវង្ស ភេទប្រុស (បីនាក់នេះជាកូនរបស់គាត់ផ្ទាល់) សព្វថ្ងៃរស់នៅផ្ទះលេខ8B ផ្លូវ371 ជិតស្ថានីយទូរទស្សន៍បាយ័ន ស្ថិតនៅ ស្ទឹងមានជ័យុ។ ចំណែកប្រពន្ធទី៣ អត់ទាន់មានកូនទេ។

មន្ត្រីអាវុធហត្ថបាននិយាយតៗគ្នាថា បើ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹងពីការដឹកនាំរបស់ លោក អៀង វ៉ាន់ឌី កាត់ប្រាក់ខែកូនចៅ គាបសង្កត់កូនចៅ ធ្វើការងារមិនប្រក្រតី ហើយឈានដល់ដោះដូរ ឬដកតំណែង កុំថាឡើយដល់កូនចៅក្រោមឱវាទ ត្រេចអរពីភាពទទួលយុត្តិធម៍ ក្នុងនោះសូម្បីតែប្រជាពលរដ្ឋ មន្ត្រីរាជការ តាមមន្ទីរជុំវិញខេត្ត ធូទ្រូង អាចនាំគ្នាទិញអំបិលបាច ទិញជ្រូកខ្វៃសែន ផ្អើលពេញខេត្តតែម្តង។

ផ្ទុយទៅវិញ លោក អៀង វ៉ាន់ឌីប្រព្រឹត្តអំពើពុករលួយ ជះឥទ្ធិពលដ៏អាក្រក់ដល់ស្ថាប័នកងទ័ព ហេតុអ្វីកនលោកនាយឧត្តមសេនីយ៍ សៅ សុខា មិនមានចំណាត់ការ ទុកឲ្យបុគ្គលនេះ កាន់តែប្រព្រឹត្តបំពានច្បាប់ ខ្លាំងឡើងខ្លាំងឡើង ហើយគ្មានការធ្វើអធិការកិច្ច, បើធ្វើអធិការកិច្ចវិញ ទោះជាបុគ្គលនេះ មានកំហុសធំជាងមេឃ ក៏នៅតែឱបក្រសោបដែរ។

ពាក់ពន្ធនឹងករណីខាងលើនេះក្រុមអ្នកសារព័ត៌មានក្នុងស្រុក បានព្យាយាមទំនាក់ទំនងតាមរយៈទូរស័ព្ទទៅលោក អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងចំនួនដង ដើម្បីសុំពន្យល់នឹងបកស្រាយនៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះដេឬ តែទូរស័ព្ទចូលលើកទីមួយ រួចចុចបិតវិញ។ ចំណែកទូរស័ព្ទលើកទីពីរ បែបជាខលលេងចូល។

ជាមួយគ្នានេះ លោកឧត្តមត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃដដែល ក្រុមអ្នកសារព័ត៌មានក្នុងស្រុក បានទំនាក់ទំនងតាមប្រព័ន្ធតេឡេក្រាម ដើម្បីសុំពន្យល នឹងបញ្ជាក់ពីលោក ប៉ុន្តែលោកគ្រាប់តែចូលស្តាប់តែមិនបានឆ្លើយតប ឬបញ្ជាក់ពីអ្វីនោះទេ។

ដោយឡែកជុំវិញបញ្ហាខាងលើនេះ លោក អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ប្រសិនបើចង់ធ្វើការបកស្រាយ នឹងបំភ្លឺ អង្គភាពយើងរងចាំបកស្រាយជូននាពេលក្រោយ៕

Leave a Reply

Your email address will not be published. Required fields are marked *