ផ្ទះបើកវីងវេរលុយមួយកន្លែងកំពុងតែលួចលាក់បើកកត់ឆ្នោតយួនខុសច្បាប់

ភ្នំពេញ ៖ ទីតាំងផ្ទះបើកវីងវេរលុយមួយកន្លែងកំពុងតែលួចលាក់បើកកត់ឆ្នោតយួនខុសច្បាប់ តែមិនដឹងថា អជ្ញាធរ រឺក៏សមត្ថកិច្ចខណ្ឌទួលគោកជ្រាបដែររឺអត់ទេ ។ ទីតាំងខាងលើនេះគឺស្ថិតនៅលើផ្លូវធំតែម្តង មិនពិបាករកទេ ។

បើតាមប្រភពព័ត៌មានបានអោយដឹងថា ទីតាំងខាងលើគេតែងតែឃើញមនុស្សចេញចូលមិនដាច់ តែមិនមែនចូលវេរលុយទេ គឺចូលទៅចាក់ឆ្នោតយួនខុសច្បាប់ ហើយសំណូមពរខាងមូលដ្ឋានមេត្តាជួយចុះទៅពិនិត្យផង ។

សូមបញ្ជាក់ថាទីតាងខាងលើនោះស្ថិតក្នុងផ្ទះលេខ៩២AE0ផ្លូវលេខ១២២ សង្កាត់ដេប៉ូទី៣ខណ្ឌទួលគោក ។

រង់ចាំមើលចំណាត់ការរបស់លោកអភិបាលខណ្ឌទួលគោក លោក ឯក ឃុនឌឿន និងលោកវរសេនីយ៍ឯក សុខ ហេង អធិការខណ្ឌទួលគោក ថាតើមានវិធានការណ៍ក្នុងការចុះបង្ក្រាបទីតាំងខាងលើនេះបានដែររឺយ៉ាងណា?៕

Leave a Reply

Your email address will not be published. Required fields are marked *