ពិតទេ! ព្រោះតែរឿងអាស្រូវ ដក មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ បញ្ឈរជើង

ខេត្តព្រះសីហនុ ៖ តើមានរឿងអ្វីនៅពីក្រោយខ្នង ចំពោះព័ត៌មាន ដែល លោកវរៈ សេនីយ៍ឯក ពៅ នាវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក ព្រៃនប់ ត្រូវបានដកបញ្ឈរជើង នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បញ្ហាទាំងនោះ ត្រូវបានប្រភពមួយចំនួន និយាយតៗគ្នាថា ពាក់ពន្ធសំណុំរឿងឃាត់ខ្លួនជនសង្ស័យខុសនីតិវិធី។

ក្រោយពីបែកធ្លាយ ព័ត៌មាន លោក ពៅ នាវ ខាងលើនេះរួចមក ក៏លេចលឺដំណឹងមិនប្រក្រតីមួយចំនួនទៀត ដែលប្រជាពលរដ្ឋបង្ហើបអោយដឹង ពាក់ព័ន្ធនូវសកម្មភាព នៃការដោះលែង ជនសង្ស័យប្រើប្រាស់ គ្រឿងញៀន ជាមួយនឹងថ្នូរការប្រគល់ប្រាក់ ពីខ្ទង់រយ ទៅខ្ទង់ពាន់ដុល្លារ ដោយមិនបន្តនីតិវិធី។ ការតម្រូវបង់ប្រាក់នេះ ធ្វើគ្រួសារក្រីក្រមួយចំនួន គឺត្រូវដើរខ្ចីបុល ឬ ចងការ លុយគេ ដើម្បីបង្រ្គប់ចំនួនលុយ ដែលលោក តម្រូវអោយបង់នោះ និងរឹតតែធ្វើអោយជីវភាពពួកគាត់កាន់តែជួបការលំបាក។

ពាក់ព័ន្ធករណីខាងលើនេះ ក្រុមអ្នកសារព័ត៌មានយើង មិនអាចសុំការស្រាយបំភ្លឺ ពី លោក ពៅ នាវ អតីត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក ព្រៃនប់ បានទេ៕

Leave a Reply

Your email address will not be published. Required fields are marked *