ល្អាងពស់ដ៏អាថ៌កំបាំង ដែលកំពុងល្បីខ្លាំងលើបណ្ដាញសង្គមហ្វេសប៊ុកនោះ តាមពិតនៅប្រទេស….

អន្តរជាតិ៖ បន្ទាប់ពីអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន នាពេលថ្មីៗនេះ បាននាំគ្នាបង្ហោះចែករំលែកព្រោងព្រាតពីទីតាំងល្អាងពស់ដ៏អាថ៌កំបាំងមួយកន្លែង ជាពិសេសមានចម្លាក់ពស់នាគរាជធំៗ នៅក្នុងព្រៃស្រោងដ៏ស្ងប់ស្ងាត់ ព្រមទាំងមានទឹកធ្លាក់ត្រជាក់ស្រេបគួរឱ្យខ្លាច មិនតែប៉ុណ្ណោះ ត្រូវបានមហាជនជាច្រើនបានសួរនាំថា តើទីតាំងនេះនៅឯណា? ខេត្តណាដែរ? ដោយសារពួកគេឃើញអ្នកបង្ហោះទាំងនោះដាក់ថា កន្លែងអាថ៌កំបាំងថ្មីទើបរកឃើញ ហើយនាំគ្នាគិតថាប្រហែលជានៅប្រទេសកម្ពុជា

ជាក់ស្តែងក្រោយពីមានសំនួរជាច្រើន បានសាកសួររកទីតាំងខាងលើនេះ ត្រូវបានក្រុមអ្នកស្រាវជ្រាវ រករូបភាពទាំងនេះ ទើបដឹងថា គឺមិនមែននៅក្នុងប្រទេសកម្ពុជាយើងទេ គឺជាកន្លែងទេសចរណ៍ដ៏ល្បីមួយ ស្ថិតនៅលើកោះបាលី ប្រទេសឥណ្ឌូណេស៊ី

បើតាមគេហទំព័រ Trip Advisor ក៏បានបញ្ជាក់ថា ទឹកធ្លាក់នេះ មានឈ្មោះថា Beji Griya Waterfall គេហៅថា Pura Taman Bali ព្រោះកោះបាលី មានទឹកធ្លាក់ស្រស់ស្អាតជាច្រើនកន្លែង ហើយទីនេះគឺជាតំបន់ទេសចរណ៍មួយដ៏ពេញនិយម ដែលលាក់ខ្លួនដ៏អាថ៌កំបាំងមានបង្កប់ទៅដោយអប្បិយជំនឿ និងរឿងរ៉ាវព្រេងនិទានគួរឱ្យចាប់អារម្មណ៍

គួរបញ្ជាក់ថា Beji Griya Waterfall Pura Taman Bali ស្ថិតនៅក្នុងភូមិ Punggul នៅលើកោះបាលី នៃប្រទេសឥណ្ឌូណេស៊ី

Leave a Reply

Your email address will not be published. Required fields are marked *