អា​ជ្ញា​ធរ​ចិន​ ធ្វើ​តេស្ត​មនុស្ស​​២​សែន​៥​ម៉ឺន​នាក់ ក្រោយរកឃើញ​ករ​ណី​កូ​វីដ​-១៩ ជាច្រើន​ករណី​នៅ​ភាគខាងត្បូង​ទីក្រុង​ឆឹង​ទូ ខេត្ត​ស៊ី​ឈួន

អន្តរជាតិ៖ ក្រោយពេលរកឃើញករណីកូវីដ​-១៩ ជាច្រើនករណីនៅភាគខាងត្បូងទីក្រុងឆឹងទូ ខេត្តស៊ីឈួន នៅថ្ងៃពុធទី៩ ខែធ្នូ ឆ្នាំ២០២០ អាជ្ញាធរចិនបានធ្វើតេស្តមនុស្សចំនួនសែនម៉ឺននាក់ ខណៈការធ្វើតេស្តទ្រង់ទ្រាយធំនេះ ធ្វើឡើងបន្ទាប់ពីប្តីប្រពន្ធចំណាស់មួយគូមានផ្ទុកជំងឺកូវីដ​-១៩

​​បើតាមអាជ្ញាធរសុខាភិបាលនៅថ្ងៃទី ធ្នូកន្លងទៅរកឃើញថាផ្ទុកជំងឺកូវីដ​-១៩ ជាលើកដំបូងដែលឈានទៅដល់ការធ្វើតេស្តទ្រង់ទ្រាយធំនៅ គឺនៅក្រោយពេលប្តីប្រពន្ធមួយគូ ក្រោយមក មន្ត្រីសុខាភិបាលបានស្វែងរកអ្នកដែលប៉ះពាល់ជាមួយបុគ្គលខាងលើ ក៏ដូចជាយកម្ហូបអាហារទៅធ្វើតេស្ត មន្ត្រីសុខាភិបាលក្រុងឆឹងទូ អះអាងថា ខ្លួនរកឃើញវត្តមានវីរុសជំងឺកូវីដ​-១៩ នៅម្ហូបដែលដាក់ក្នុងទូទឹកកក ក៏ដូចជាលើជ្រុហាន់របស់អ្នកទាំពីរ

បើយោងតាមទីភ្នាក់ងារព័ត៌មាន​AFP​ បាននិយាយនៅថ្ងៃទី ធ្នូមន្ត្រីទីក្រុងឆឹងទូ បានធ្វើតេស្តកូវីដ​-១៩លើមនុស្សចំនួន២៥៥,២០០នាក់ដោយរកឃើញមនុស្សចំនួននាក់ផ្ទុកជំងឺកូវីដ​-១៩ ដែលក្នុងនោះមានមួយករណីដែលមិនបញ្ចេញរោគសញ្ញា ក្រោយមានករណីថ្មីនេះភ្លាមសាលារៀន និងត្តេយ្យក្នុងសង្កាត់ដែលអ្នកឆ្លងជំងឺរស់នៅត្រូវបិទទ្វា ខណៈសិស្ស និងគ្រូបង្រៀនត្រូវនៅដាច់ដោយឡែកផងដែរ

អាជ្ញាធរសុខាភិបាលក្នុងក្រុងឈីតៅ កាលពីដើមខែតុលាកន្លងទៅ ក៏បានធ្វើតេស្តមនុស្សចំនួនជាងលាននាក់ ក្នុងរយៈពេលថ្ងៃ ក្រោយមានការផ្ទុះករណីឆ្លងនៅក្នុងមន្ទីរពេទ្យមួយ ចំណែកឯកាលពីចុងខែតុលាវិញ ចិនក៏បានធ្វើតេស្តប្រជាជនចំនួន,លាននាក់ផងដែរក្រោយស្ត្រីម្នាក់ឆ្លងជំងឺនេះ និងបានធ្វើការក្នុងរោងចក្រកាត់ដេរនៅឯក្រុង Kashgar ខេត្តស៊ីនជាំ

ជំងឺកូវីដ​-១៩ ចាប់ផ្តើមផ្ទុះដំបូងក្នុងក្រុងវូហាន ប្រទេសចិនក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ចិនគ្រប់គ្រងករណីឆ្លងជំងឺកូវីដ​-១៩បានយ៉ាងល្អ ដោយមិនមានដល់២០ករណីផងក្នុងមួយថ្ងៃអ្វីដែលគួរឲ្យកត់សម្គាល់ក្នុងរយៈពេលថ្មីៗនះ អាជ្ញារធរ ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយចិនតែងអះអាងថាប្រជាជនខ្លួនឆ្លងជំងឺកូវីដ​-១៩ពីអាហារវេចខ្ចប់ដែលនាំចូលពីបរទេស

ជាក់ស្តែងកាលពីខែវិច្ឆិកាកន្លងទៅមន្ត្រីក្រុងធៀនជីន បានបញ្ជាក់ថា ករណីឆ្លងក្នុងទីក្រុងមានប្រភពមកពីអាហារដែលនាំចូលពីតំបន់អាមេរិកខាងជើង ដោយអះអាងថា ប្រភេទជំងឺកូវីដ​-១៩នេះស្រដៀងទៅនឹងប្រភេទនៅតំបន់អឺរ៉ុប និងអាមេរិក ចំពោះរឿងនេះអង្គការសុខភាពពិភពលោក (WHO) អះអាងថា មិនទាន់មានភស្តុតាងដែលមនុស្សអាចឆ្លងជំងឺនេះពីអាហារ អាហារវេចខ្ចប់ឡើយ

គួរបញ្ជាក់ថា បើគិតត្រឹមថ្ងៃទី ធ្នូ ចិនមានករណីឆ្លងសរុបចំនួន៨៦,៦៦១ករណី ជាសះស្បើយចំនួន៨១,៧៤៣ករណី និងស្លាប់ចំនួន,៦៣៤នាក់

Leave a Reply

Your email address will not be published. Required fields are marked *