រដ្ឋាភិបាល​អេ​ត្យូពី​ ​អះអាងថា៖ កងទ័ព​ខ្លួន​បាន​បាញ់​គំរាម និង​ឃាត់ខ្លួន​ក្រុមការងារ​អង្គការសហប្រជាជាតិ​ នៅ​តំបន់​Tigray

អន្តរជាតិ៖ បន្ទាប់ពីក្រុមការងារអង្គការសហប្រជាជាតិ កំពុងបំពេញការងារនៅអេត្យូពីដើម្បីជួយដល់ជនស៊ីវិល និងជនភៀសខ្លួនក្រោយការប្រយុទ្ធគ្នារវាងរដ្ឋាភិបាល និងក្រុមបះបោរនៅតំបន់​Tigray​ ស្រាប់តែនៅថ្ងៃទី ខែធ្នូ ម្សិលមិញនេះ រដ្ឋាភិបាលអេត្យូពីបានអះអាងថាកងទ័ពរបស់ខ្លួនបានបាញ់គំរាម និងឃាត់ខ្លួនក្រុមការងារអង្គការសហប្រជាជាតិកាលពីថ្ងៃទីធ្នូថ្មីៗនេះ បន្ទាប់ពីឡានពួកគេមិនព្រមឈប់នៅកន្លែងត្រួតពិនិត្យចំនួន

ចំពោះការប្រយុទ្ធគ្នាតាំងតែពីថ្ងៃទី វិច្ឆិកាមកម្ល៉េះបើគិតទៅជាងមួយខែនេះ រដ្ឋាភិបាលអេត្យូពី និងក្រុមបះបោរនៅតំបន់ Tigray បានប្រយុទ្ធគ្នាបណ្តាលមនុស្សសែនម៉ឺននាក់ភៀសខ្លួន ដែលក្នុងនោះមានសែននាក់កំពុងស្ថិតនៅក្នុងទឹកដីអេរីត្រេក្បែរខាង

អ្នកនាំពាក្យរដ្ឋាភិបាលអេត្យូពីលោក Redwan Hussein  បានអះអាងថា ឡានក្រុមការងារអង្គការសហប្រជាជាតិ មិនព្រមឈប់នៅកន្លែងត្រួតពិនិត្យចំនួនពីរ និងបើកយ៉ាងតក់ក្រហល់ទៅកាន់តំបន់ហាមឃាត់ លោកបន្តថា នៅពេលរថយន្តនោះប្រុងនឹងបើកហួសកន្លែងត្រួតពិនិត្យទី កងកម្លាំងរដ្ឋាភិបាលអេត្យូពី បានបាញ់គំរាម និងឃាត់ខ្លួនបុគ្គលិកទាំងនោះ

​​បើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា ជុំវិញករណីខាងលើនេះ អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Stephane Dujarric ​បានលើកឡើងថា  ក្រុមការងារដែលមានមនុស្សចំនួននាក់ កំពុងស្វែងរកផ្លូវដើម្បីចូលរកទៅកាន់ជំរំជនភៀសខ្លួននៅក្នុងប្រទេសអេរីត្រេ ដែលជាប់តំបន់ Tigray ហើយពួកគេកំពុងត្រួតពិនិត្យផ្លូវក្នុងតំបន់ដែលត្រូវផ្តល់ជំនួយ

ដោយឡែកអង្គការសហប្រជាជាតិ ខណៈស្ថានភាពភៀសខ្លួនយ៉ាប់យ៉ឺន ក៏បានស្វែងរកផ្លូវដែលមានសុវត្ថិភាពក្នុងការផ្តល់ជំនួយនៅក្នុងតំបន់ Tigray ដែលមានប្រជាជនជាងលាននាក់រស់នៅក្នុងនោះមានសែននាក់រស់អាស្រ័យនឹងជំនួយតាំងតែពីមុនការប្រយុទ្ធគ្នាមកម្ល៉េះ កងទ័ពរដ្ឋាភិបាលអេត្យូពីអះអាងថា ខ្លួនបានទួនជ័យជម្នះលើក្រុមបះបោរ និងគ្រប់គ្រងទីក្រុង​ Mekelle ដែលជាទីក្រុងធំជាងគេបស់Tigray

ចំណែករដ្ឋាភិបាលអេត្យូពីចំពោះរឿងជំនួយនេះ ក៏បានលើកឡើងថា ខ្លួនបានចុះកិច្ចសន្យាជាមួយអង្គការសហប្រជាជាតិ ដោយសង្ឃឹមថាស្ថាប័ននេះនឹងសម្របសម្រួលក្នុងការផ្តល់ជំនួយ តែរដ្ឋាភិបាលអេត្បូពីនឹងចាត់ចែងការងារដោយខ្លួនលោក Redwan លើកឡើងថា អេត្យូពីមានសមត្ថភាពក្នុងការមើលថែប្រជាជានរបស់ខ្លួនហើយ

គួរបញ្ជាក់ដែរថា បើតាមរដ្ឋាភិបាលអេត្យូពី ជំនួយ បានទៅកាន់តំបន់ដែលខ្លួនកាន់កាប់រួចហើយ ប៉ុន្តែទីភ្នាក់ងារជំនួយអន្តរជាតិនិយាយថាការចូលទៅក្នុងតំបន់​ Tigray មានសភាពកាន់តែលំបាកឡើងជាលំដាប់ ជាក់ស្តែងអង្គការជនភៀសខ្លួនន័រវេ អះអាងថា ត្រូវរង់ចាំជាច្រើនសប្តាហ៍ដើម្បីទទួលបានភ្លើងខៀវក្នុងការផ្តល់ស្បៀង ជម្រក និងសម្ភារសំខាន់ៗ

Leave a Reply

Your email address will not be published. Required fields are marked *