មន្ត្រីជំនាញខេត្តព្រះសីហនុ រកឃើញ និងដកហូតផលិតផលជាឱសថបំប៉នសុខភាពរបស់ក្រុមហ៊ុន JIN HAE INVESTMENT CO.,LTD ដែលហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន៤ទូកុងតឺន័រ

ខេត្តព្រះសីហនុ៖ មន្ត្រីសាខា ... ខេត្តព្រះសីហនុ បន្ទាប់ពីទទួលបានការស្នើសុំកិច្ចសហការពីសាខាគយ និងរដ្ឋាករកម្ពុជានៅថ្ងៃព្រហស្បតិ៍ ៣រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ..២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ បានសហការគ្នាត្រួតពិនិត្យ និងវាយតម្លៃគុណភាពផលិតផលឱសថបំប៉នសុខភាព មានប្រភពមកពីប្រទេសក្រៅចំនួន ៤ទូកុងតឺន័រ របស់ក្រុមហ៊ុន  JIN HAE INVESTMENT CO.,LTD

ក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានត្រួតពិនិត្យលើផលិតផលឱសថបំប៉នសុខភាពរួមមាន៖

-OCTA-Z ចំនួន ៣០ប៉ាឡែត ស្មើនឹង ១២៦កេស

-CHANGE ចំនួន ០២ប៉ាឡែត ស្មើនឹង ៤៨កេស

-YA HWANG SAM ចំនួន ០៤ប៉ាឡែត ស្មើនឹង ៩៦កេស

-GAN BO HO ចំនួន ០២ប៉ាឡែត ស្មើនឹង ៦០កេស។

ក្រោយធ្វើការត្រួតពិនិត្យរួច ជាលទ្ធផលផលិតផលបំប៉នសុខភាពខាងលើ ហួសកាលបរិច្ឆេទប្រើប្រាស់ទាំងអស់។ បន្ទាប់មកសមត្ថកិច្ចចម្រុះបានកិបសៀលើទូកុងតឺន័ររក្សាទុកនៅទីលានកំពង់ផែ និងរង់ចាំម្ចាស់ទំនិញចូលមកដោះស្រាយតាមនីតិវិធីច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *