អាជ្ញាធរ ខណ្ឌឫស្សីកែវ ចុះចែកម៉ាសជូនប្រជាពលរដ្ឋ

ភ្នំពេញ ៖ នារសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ដោយអនុវត្តតាមការណែនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ម៉ៅ រង្សី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងទទួលដឹកនាំការងារនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ព្រមទាំងលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានអញ្ជើញចុះចែកម៉ាស់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ៥៥០០ម៉ាស់ ក្នុងនោះ ចុះចែកជូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ ចំនួន ២០០០ ម៉ាស់ នៅចំណុចស្តុបស្ពានបេឡេ ក្នុងសង្កាត់ឃ្លាំងសាំង ខណ្ឌឫស្សីកែវ និងប្រគល់ម៉ាស់ជូន ប៉ុស្តិ៍ ទាំង៧ ចំណុះអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ចែកម៉ាស់ជូនប្រជាពលរដ្ឋ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩៕

Leave a Reply

Your email address will not be published. Required fields are marked *