មន្រ្តីសាលាខណ្ឌឬស្សីកែវ ត្រូវបានកម្លាំង កងរាជអាវុធហត្ថ ឃាត់ ចាក់សោទុក ខណៈ ចុះទៅឃាត់សំណង់រំលោភដីរដ្ឋ

ភ្នំពេញ ៖ មន្រ្តីសាលាសង្កាត់និងខណ្ឌឬស្សីកែវ ប្រមាណជាង១០នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ដែលដាក់គោលដៅ នៅក្នុងមូលដ្ឋានសង្កាត់ឬស្សីកែវ ចាក់សោ ឃាត់ខ្លួន ខណះពេល ដែល ទៅឃាត់សំណង់ដែល បានសាងសងរំលោភលើដីរបស់រដ្ឋ។

ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ ១១និង ៥០នាទីព្រឹកថ្ងៃទី ០២ ខែធ្នូឆ្នាំ ២០២០ នៅចំណុច អតីត ក្រុមហ៊ុន ម៉ាកវ៉ែលតាមផ្លូវជាតិលេខ ៥ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។ ទោះបីជាយ៉ាង ណាភ្លាមៗ ត្រូវបានលោកជា ពិសី អភិបាលខណ្ឌឬស្សីកែវ និងលោកវរះសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ ដឹកនាំ កម្លាំងទៅសម្របសម្រួល ទើបបើកទ្វារអោយចេញវិញ។

តាមព័ត៌មានអោយដឹងថា នៅព្រឹកនោះ គណះបញ្ជាការឯកភាពខណ្ឌឬស្សីកែវ ដឹកនាំ ដោយលោកប្រាជ្ញសីហា អភិបាលរងខណ្ឌ បានចុះទៅ ហាមឃាត់ការសាងសង់សំណង់រឹងមាំ របស់អង្គភាពកងរាជអាវុធហត្ថ ដែលបានសាងរំលោកយកដីរបស់ សាលារាជធានីភ្នំពេញ។

តាមព័ត៌មានអោយដឹងទៀតថា នៅព្រឹកនោះ គេឃើញ កម្លាំងកងរាជអាវុធហត្ថប្រមាណជាង២០នាក់ បានចេញព្រមទាំងចាក់សោបង្ខាំងមន្រ្តីរាជការរបស់សាលាខណ្ឌទាំងអស់ចំនួន ១៣នាក់ ដែលដឹកនាំ ដោយលោកអភិបាលរងខណ្ឌ ម្នាក់ ដើម្បី ចុះអនុវត្តវិធានការរដ្ឋបាល។

បន្ទាប់ពី មានហេតុការណ៍ កើត ឡើង អភិបាលរងរូបនោះ ក៍បានរាយការណ៍ទៅអភិបាលខណ្ឌ ហើយ បានដឹកនាំ កម្លាំងនគរបាល ជាច្រើន នាក់ទៅអន្តរាគមន៍ ដោយមានការសម្របសម្រួលពី លោកអភិបាល ខណ្ឌ ទើប កម្លាំងកងរាជអាវុធហត្ថ បានបើកទ្វារ អោយចេញវិញ ។

តាមព័ត៌មានអោយដឹង នៅពេល ដែលអាជ្ញាធរ និងសមត្ថកិច្ចចេញបានបន្តិច គេឃើញ កម្លាំងកងរាជអាវុធហត្ថ២រថយន្ត ប្រដាប់ដោយអាវុធខ្លី វែង បានទៅអន្តរាគមន៍ផងដែរ ។

តាមអាជ្ញាធរ អោយដឹងថា ដីអតីតក្រុមហ៊ុន ម៉ាក់វែលជាដីរបស់ កំពង់ផែស្វយ័តភ្នំពេញរួចហើយក៏ប្រគល់ឲ្យសាលារាជធានីភ្នំពេញ គ្រោងនឹងស្ថាននាសួនច្បារ ចាប់ពីស្ពានជ្រោយចង្វារ ទៅដល់មុខ អតីតសួនច្បារ សូគីម៉ិចតែគម្រោងសួនច្បារ ដំណើរការក៍ទុកចោរល។ក្រោយមកដីនោះ ត្រូវកងរាជអាវុធហត្ថ ផ្ទៃប្រទេស សុំខ្ចីដាក់ចំណតទូក។នៅពេលថ្មីនេះតាមព័ត៌មានអោយដឹងថា ដីនោះបានទៅលើក្រុមហ៊ុន មួយ ទំនងជាដឹខ្យល់ ស្រាប់តែ កងរាជអាវុធហត្ថ ក៍បានបុកគ្រឹះ ប្រុងធ្វើដំណង់រឹងមាំទើបអាជ្ញាធរចុះទៅឃាត់ក៍មានរឿងកើតឡើង តែម្តង។ ទោះជាយ៉ាងណាពុំទទួលការបំភ្លឺណាមួយ ពីកងរាជអាវុធហត្ថឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *