(ភ្នំពេញ)៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនសម័យទំនើប ដែលមានទំនោរទៅរករបៀបរស់នៅដែលខ្វាយខ្វាល់ពីបរិស្ថាន និងផ្សារភ្ជាប់ជាមួយនឹងធម្មជាតិ។ គម្រោងអគារបៃតងបានកំពុងរីកលូតលាស់យ៉ាងខ្លាំងក្នុងរយៈពេលចុងក្រោយនេះ ដោយមានទាំងគម្រោងអគារការិយាល័យ មជ្ឈមណ្ឌលកំសាន្ត និងពិសេសគឺអគារខុនដូសម្រាប់ស្នាក់នៅ។ ក្នុងចំណោមនោះ គម្រោងមួយដែលមានលក្ខណៈពិសេសគឺគម្រោងលំនៅឋានប្រណីតបែបទីក្រុងបៃតង Garden One ដែលមានទីតាំងស្ថិតនៅខណ្ឌទួលគោក។

Garden One ជាគម្រោងលំនៅឋានប្រណីតបែបទីក្រុងបៃតង ដែលអភិវឌ្ឍដោយក្រុមហ៊ុន JianZhong YuTong Co.,Ltd របស់ប្រទេសចិន។ គម្រោងនេះមានកម្ពស់២៩ជាន់ និងយូនីតអាផាតមិនសរុបចំនួន២៧១ ហើយមានទីតាំងស្ថិតនៅចន្លោះផ្លូវលេខ៥៧២និង៥៧៤ ក្រោយវិទ្យាល័យឥទ្រ្ទទេវី គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅដំណាច់ឆ្នាំ២០២១ខាងមុខនេះ។

លំនៅឋានប្រណីតអមជាមួយនឹងរុក្ខជាតិបៃតង គម្រោង Garden One នាំមកនូវបទពិសោធជីវិតថ្មីប្លែកសម្រាប់អ្នកស្នាក់នៅ។ អគារទាំងមូលរបស់គម្រោងនេះ ត្រូវបានរចនាឡើងតាមបែបទាន់សម័យ ដោយផ្សារភ្ជាប់ធម្មជាតិជាមួយនឹងជីវិតរស់នៅប្រចាំថ្ងៃ។ ចាប់ពីខ្លោងទ្វារអគារ ជាន់ទទួលភ្ញៀវ រហូតដល់ជាន់ដំបូល គ្រប់ទីតាំងទាំងអស់ត្រូវបានរៀបចំឡើងយ៉ាងល្អិតល្អន់ឱ្យមានខ្យល់ចេញចូលបរិសុទ្ធ ពន្លឺចែងចាំងគ្រប់គ្រាន់ ពីធម្មជាតិ អមជាមួយនឹងរុក្ខជាតិបៃតងដ៏មានសោភ័ណភាព ដែលធ្វើឱ្យអ្នករស់នៅមានអារម្មណ៍ស្រស់ថ្លា គ្រាន់តែឈានជើងចូលទៅក្នុងបរិវេណអគារ។

ចំពោះការរចនាផ្នែកខាងក្នុងរបស់យូនីតនីមួយៗវិញ ក៏បានគិតគូរយ៉ាងម៉ត់ចត់ពីគុណតម្លៃផ្នែកធម្មជាតិ ដោយមានរុក្ខជាតិបៃតងអមនៅតាមទ្វារចូល មាត់បង្អួច និងរានហាលខាងមុខ ដែលបង្កើតបាននូវបរិយាកាសស្រស់ស្រាយបែបធម្មជាតិគ្រប់ពេលវេលា។ រីឯបង្អួចកញ្ចក់នៅតាមបន្ទប់គេងនីមួយៗត្រូវបានរចនាឡើងយ៉ាងខ្ពស់ស្រឡះ អាចឱ្យពន្លឺចេញចូលគ្រប់គ្រាន់ ដែលជួយឱ្យអ្នកស្នាក់នៅមានអារម្មណ៍ស្រស់ស្រាយក្រោយពីភ្ញាក់ពីដំណេករៀងរាល់ព្រឹក ក្រោមពន្លឺសូរិយាដ៏ស្រាលស្រទន់នាព្រឹកព្រលឹម។

បន្ថែមពីលើនេះទៀត គ្រប់យូនីតសុទ្ធសឹងតែមានរានហាលផ្ទាល់ខ្លួនដែលអាចឱ្យអ្នករស់នៅអគាររំសាយអារម្មណ៍ ស្រូបយកខ្យល់ត្រជាក់នាពេលល្ងាច និងគយគន់ទេសភាពដ៏ស្រស់បំព្រងនៃតំបន់ទួលគោក។ សេវាកម្មដ៏សម្បូរបែបនាំមកនូវជីវិតរស់នៅដ៏សុខសាន្ត និងពេញលេញ ក្រៅពីការរចនាដ៏ពិសេសតាមបែបធម្មជាតិ គម្រោងមួយនេះផ្តល់ជូននូវសេវាកម្មជាច្រើនដើម្បីនាំយកនូវជីវិតរស់នៅដ៏សុខសាន្ត និងពេញលេញសម្រាប់អ្នករស់នៅ។ អ្នករស់នៅក្នុងអគារអាចរីករាយជាមួយនឹងកន្លែងហាត់ប្រាណដ៏ទំនើប អាងហែលទឹក ស្កាយបារ ភោជនីយដ្ឋាន និងសេវាកម្មកំសាន្ដផ្សេងៗជាច្រើនទៀត។

ជាមួយគ្នានេះដែរ ខុនដូប្រណីតនេះបង្កើតនូវសុវត្ថិភាពផ្លូវចិត្តសម្រាប់អ្នករស់នៅ ដោយមានបំពាក់បច្ចេកវិទ្យាទំនើបក្នុងការការពារសុវត្ថិភាព រួមមានប្រព័ន្ធប្រកាសអាសន្ន កាំមេរ៉ាសុវត្ថិភាព និងសេវាកម្មសន្ដិសុខ២៤ម៉ោង។ អ្វីដែលពិសេសជាងនេះទៅទៀត គឺចំណតរថយន្ដដ៏ឆ្លាតវៃ ដែល អាចលើកដាក់យានយន្ដរបស់អ្នករស់នៅទៅកាន់ចំណតរថយន្ដនីមួយៗតាមប្រព័ន្ធជណ្តើរយន្តស្វ័យប្រវត្តិ។ ជាមួយនឹងការរចនាដ៏ល្អឥតខ្ចោះគួបផ្សំនឹងសេវាកម្មដ៏សម្បូរបែប Garden One ផ្តល់ជូននូវជម្រើសអាផាតមិនប្រណីត ចាប់ពីយូនីតមានបន្ទប់គេង១រហូតដល់យូនីតមានបន្ទប់គេង៣ ដែលមានតម្លៃសមរម្យចាប់ពី៨មុឺនដុល្លារតែប៉ុណ្ណោះ។ គួរបញ្ជាក់ថា យូនីតអាផាតមិននៃគម្រោង Garden One បានលក់ដាច់អស់៥០%ហើយ ។

ប្រសិនបើលក់អ្នកមានបំណងចង់ទិញគេហដ្ឋានប្រណីតទាន់សម័យអមជាមួយនឹងធម្មជាតិ សូមរួសរាន់អញ្ជើញមកទស្សនាអាផាតមិនគំរូនៅទីតាំងគម្រោងផ្ទាល់ ស្ថិតនៅនៅចន្លោះផ្លូវលេខ៥៧២និង៥៧៤ ក្រោយវិទ្យាល័យឥទ្រ្ទទេវី ឬ អាចទាក់ទងមកក្រុមការងារ តាមរយៈលេខទូរស័ព្ទ៖០៩ ២ ៩២ ១០០០ ឬ អុីម៉ែល info@realestate.com.kh ៕

LEAVE A REPLY

Please enter your comment!
Please enter your name here