ទីតាំងសង្វៀនមាន់ជល់ដែលលោកមេប៉ុស្តិ៍ស្ទឹងមានជ័យ៣ ចុះបង្ក្រាបបានតែខ្យល់នោះ ឥឡូវប្តូរទីតាំងថ្មីហើយ នៅផ្លូវដួងងៀន ភូមិដំណាក់ធំ៣

ភ្នំពេញ ៖ ទីតាំងសង្វៀនជល់មាន់នៅ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដែលមានលោក ឯម ភារី ជាមេប៉ុស្តិ៍ និង លោក ម៉េង វិមានតារា ជាអធិការ គេសង្កេតឃើញថា ជាទីតាំងមាន់ជល់ ដ៏អស្ចារ្យ មួយនេះ ប្រហែលជាមាន អ្នកធំ នៅចាំកាងពី ក្រោយ ហើយ មើលទៅ បានជាបើកលេងយ៉ាង ដុះស្លែរ ច្រើនឆ្នាំ មកហើយ សមត្ថកិច្ច នៅតែ មិនអាចបិទ សង្វៀនមាន់ជល់នេះបាន។ គឺបានត្រឹម ចុះបង្រ្កាប គ្រាន់តែ ល្អមើល ហាក់បីដូចជា លេងឆាកល្ខោន ព្រោះគេសង្កេត ឃើញថា សង្វៀនមាន់ មួយនេះ បិទមិនដែរបាន យូរនោះទេ យ៉ាងហោច ណាស់ បិទបានត្រឹម ៣ថ្ងៃ ទៅ១សប្តាហ៍ ឬ កន្លះខែ គឺ ចាប់ផ្តើម បើកលេងវិញ យ៉ាងគក្រឹកគក្រេង។

តាមការជាក់ស្តែង នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ យើង បានចុះទៅដល់ទីតាំងជល់មាន់មួយ កន្លែងដែល ចូលតាមផ្លូវឌួងងៀប ឋិតក្នុងភូមិ ដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ គឺសង្កេតឃើញថា កំពុងមាន ក្រុមអ្នកញៀនល្បែងមាន់ជល់ ចាប់ផ្តើម ស្ពាយមាន់ ចូលទៅលេងវិញហើយ ក្រោយពីសមត្ថកិច្ចស្ទឹងមានជ័យ៣ ចុះបង្រ្កាបមិនទាន់បានបាត់ក្តៅគូថផងនោះ។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបទបញ្ជាបន្ទាន់មួយដោយប្រកាស មិនអនុញ្ញាតឲ្យមានការជួបជុំមនុស្សច្រើនមិនលើសពី២០នាក់។

តាមសេចក្តី រាយការណ៍បានឲ្យដឹងថា ទីតាំងសង្វៀនមាន់ជល់ មួយនេះ បច្ចុប្បន្នមាន ឈ្មោះ ម៉ាប់ ជាអ្នកគ្រប់គ្រង ហើយគេមិនបានដឹងច្បាស់នោះទេ ថា តើលោក ធំ ណាជាអ្នកនៅពីខាងក្រោយ ល្បែងស៊ីសង មួយនេះ ទើបហ៊ានផ្គើន និង គោលនយោបាយទាំង៩ ចំណុច ដើម្បីភូមិ ឃុំ មាន សុវត្ថិភាព របស់ថ្នាក់ដឹកនាំ បែបនេះ។ យើងដឹង ហើយថា ករណី ចោរ លួច ឆោ ឆក់ និង ប្លន់ ក៏វាមានប្រភប កើតចេញពី ល្បែងស៊ីសង ផងដែរ។

មហាជនបាន លើកឡើងថា តើបញ្ហាល្បែងជល់មាន់ នៅភូមិ ដំណាក់ធំ៣ បើកហើយបិទ បិទហើយបើកនេះ មកពីសមត្ថកិច្ចអសមត្ថភាព ឬ ក៏ត្រូវដង ត្រូវផ្លែគ្នា ទើបគេសង្កេតឃើញថា ទីតាំងជល់មាន់មួយនេះបិទមិនដែលបានយូរទេ។ ហើយគេក៏ឃើញមានមនុស្សប្រុសស្រី ២នាក់ ឈរចាំហុចលុយ អោយ ជនស្លៀកពាក់ស៊ីវិល ថែមទៀតផង។

ជុំវិញបញ្ហាមួយនេះ យើងមិនអាច សុំការបំភ្លឺពីលោក ឯម ភារី នាយប៉ុស្តិ៍ស្ទឹងមានជ័យ៣ បាននោះទេ ដោយខល ចូល ហើយ បែរចុចបិទ។ រីឯលោក វរសេនីយ៍ឯក ម៉េង វិមានតារា ខលចូលដែរ តែគ្មាន អ្នកទទួល។

ពាក់ព័ន្ធនិង បញ្ហានេះ តើឯកឧត្តម ឧត្តម សេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានី ភ្នំពេញ មានជ្រាបដែរទេ? ហើយតើឯកឧត្តមស្នងការ និង ចាត់វិធានការណ៍យ៉ាងណា ចំពោះបញ្ហានេះ?៕

Leave a Reply

Your email address will not be published. Required fields are marked *