លោកស្រី យក់ សម្បត្តិ៖ ភរិយាលោក ឆែម សាវុធ អគ្គនាយកដ្ឋានពន្ធនាគារ ឆ្លងជំងឺកូវីដ១៩ ពេលនេះក្រុមគ្រូពេទ្យ ចេញធ្វើការទាំងយប់ដើម្បីយកមកព្យាបាល

ភ្នំពេញ៖ បើតាមការបញ្ជាក់ពីរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ នៅយប់ថ្ងៃទី២៨ ខែវិច្ឆិកានេះថា បន្ទាប់ពីរកឃើញភរិយារបស់លោក ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ បានឆ្លងជំងឺកូវីដ១៩ ពេលនេះក្រុមគ្រូពេទ្យ បានចេញធ្វើការទាំងយប់ដោយទៅយកអ្នកជំងឺនៅផ្ទះ ក្នុងបុរីប៉េងហួតតាមផ្លូវ៦០ម៉ែត្រ មកកាន់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ព្រមទាំងធ្វើតេស្តរកមេរោគកូវីដ១៩ លើក្រុមគ្រួសាររបស់គាត់និងស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងទៀត។

លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា ក្រសួងសុខាភិបាល ក៏បានណែនាំឲ្យមន្ទីរសុខាភិបាល ខេត្តសៀមរាប បញ្ជូនគ្រូពេទ្យ ចេញធ្វើការទាំងយប់ដែរ ដើម្បីស្វែងរកអ្នកពាក់ព័ន្ធជាមួយស្ត្រីអ្នកជំងឺកូវីដ១៩ ដោយសារតែផ្ទះរបស់គាត់មាននៅសៀមរាប ហើយគាត់បានទៅនៅសៀមរាបដូចជា៖ ទៅ ៥ថ្ងៃផងដែរ

រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ស្ត្រីអ្នកជំងឺកូវីដ១៩ ដែលជាភរិយារបស់លោក ឆែម សាវុធ មានរោគសញ្ញា តាំងពី១០ថ្ងៃមុន ហើយកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន គាត់ទៅញ៉ាំអី នៅផ្សារអ៊ីអន១ ហើយគាត់ឡើងចុះភ្នំពេញសៀមរាបជាក់ស្តែងពេលគាត់នៅភ្នំពេញ បានឡើងជណ្តើរ ៣កាំក៏ហត់ដែរ ហើយគាត់ធ្វើតេស្តនៅមន្ទីរពេទ្យខ្មែរសូវៀត ទើបរកឃើញថាមានវិជ្ជមាន ហើយមន្ទីរពេទ្យប៉ាស្ទ័របញ្ជាក់ថា វិជ្ជមានមេរោគច្រើនណាស់។ ប៉ុន្តែអ្វីដែលយើងព្រួយបារម្ភ មិនដឹងថា គាត់ទាក់ទងទៅខាងណាខ្លះ? ហើយលោក ឆែម សាវុធ លឺថា បានមកប្រជុំនៅក្រសួងមហាផ្ទៃ។ អីចឹង ខ្ញុំសូមជូនព័ត៌មាន ទៅក្រុមយើង បើសិននរណាមានការពាក់ព័ន្ធសុំឲ្យជួយជូនដំណឹងមកថែមទៀត ដើម្បីយើងបញ្ជូនក្រុមពេទ្យ ឲ្យចេញធ្វើការទាំងយប់។ ខ្ញុំក៏បានបញ្ជូនសារនេះ បញ្ជូនសារនេះទៅមន្ទីរសុខាភិបាល នៅខេត្តសៀមរាប ដើម្បីឲ្យចេញធ្វើការទាំងយប់ដែរ សម្រាប់ចេញធ្វើការទាំងយប់ដែរពីព្រោះគាត់បានចេញទៅនៅខេត្តសៀមរាប ដោយសារគាត់មានផ្ទះនៅសៀមរាប។ គាត់បានទៅនៅសៀមរាប ដូចជា ទៅ ៥ថ្ងៃដែរ នៅថ្ងៃនេះ យើងបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២ករណីដែរ​»

លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ទៀតថា  ក្រសួងសុខាភិបាល កំពុងស្នើសុំគោលការណ៍ថ្នាក់ដឹកនាំដើម្បីធ្វើតេស្តថ្នាក់ដឹកនាំជាន់ខ្ពស់ដោយសារតែក្នុងកិច្ចប្រជុំធំមួយ ឃើញមានលោក ឆែម សាវុធ នៅក្នុងហ្នឹង ហើយឃើញមានថ្នាក់ដឹកនាំច្រើនណាស់។ ដូច្នេះហើយថ្នាក់ដឹកនាំ ដែលបានចូលរួមប្រជុំ យើងនឹងសុំអនុញ្ញាតធ្វើតេស្ត ហើយនឹងសុំឲ្យគាត់ធ្វើចត្តាឡីស័ក ហើយបន្ទាប់មកនឹងសួរថ្នាក់ដឹកនាំ គាត់នឹងបន្តជួបនៅកន្លែងណាស់ខ្លះ។ អ្វីដែលយើងព្រួយបារម្ភ គឺអាចនឹងពាក់ព័ន្ធទ្រង់ទ្រាយធំ ដែលយើងនឹងបន្តស្រាវជ្រាវ

លើសពីនេះទៅទៀត លោកស្រីរដ្ឋលេខាធិការរូបនេះ បានសង្កត់ធ្ងន់ថា ជាគោលការណ៍ចំពោះមុខ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទផ្សារទំនើបអ៊ីអន១ នៅភ្នំពេញ ដោយសារតែស្ត្រីខ្មែរ ដែលទើបរកឃើញជំងឺកូវីដ១៩នេះ បានដើរផ្សារនោះមុនពេលពិនិត្យរកឃើញកើតជំងឺកូវីដ១៩

Leave a Reply

Your email address will not be published. Required fields are marked *