សមត្ថកិច្ចខណ្ឌច្បារអំពៅ បង្ក្រាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ២ករណី ឃាត់ខ្លួន៣នាក់

ភ្នំពេញ ៖ កំលាំងនៃការរិយាល័យប្រឆាំងគ្រឿង ខណ្ឌច្បារអំពៅ សហការជាមួយកំលាំងប៉ូលិសប៉ុស្តិ៍វាលស្បូវ ដែលដឹកនាំដោយ លោក ឡូ ភារម្យ អធិការរងខណ្ឌច្បារអំពៅ បានចុះបង្រ្កាប ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន២ករណី ដោយឃាត់ខ្លួនជនសង្ស័យ៣នាក់។

ករណីទី១ ៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០កំលាំងសមត្ថកិច្ចប៉ុស្តិ៍វាលស្បូវ នៃអធិការខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ខ្នា ហុងដា ភេទ ប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ដកហូតបានវត្ថុតាង ៖ ក្រាមពណ៌សរថ្លា ០១ កញ្ចប់ថង់តូច ។

ករណីទី២ ៖ នៅថ្ងៃខែឆ្នាំដដែលនោះ កំលាំងសមត្ថកិច្ចប៉ុស្តិ៍វាលស្បូវ នៃអធិការខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ នៅចំណុចមុខដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

១-ជនសង្ស័យឈ្មោះ ផន បញ្ញា ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ ស្នាក់នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
២- ជនសង្ស័យឈ្មោះ សូត គង្គា ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ ស្នាក់នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

+ ដកហូតបានវត្ថុតាង ៖
-ក្រាមពណ៌សរថ្លា ១០ កញ្ចប់ថង់តូច និង កង់ចំនួន ០១ ពណ៍ខ្មៅ (កង់ចាស់)។
-លទ្ធផលធ្វើតេស្តទឹកនោមវិជ្ជមាន(មានសារធាតុញៀន)៕

Leave a Reply

Your email address will not be published. Required fields are marked *