សូមអាជ្ញាធរ ជួយមើលផង ទីតាំងកត់ឆ្នោត នៅខាងត្បូងសាខាពន្ធដារ ខណ្ឌពោធិសែនជ័យ កំពុងអ្នកលេងឆ្នោត យ៉ាងរំភើយ

ភ្នំពេញ ៖ ទីតាំងកត់ឆ្នោតវៀតណាម មួយកន្លែង កំពុងតែទាក់ទាញចំណាប់អារម្មណ៍ អ្នកដំណើរតាមបផ្លូវ ដែលធ្វើដំណើរទៅវិញទៅមក តាមរយៈការដាក់តុ កត់ និងលើកក្តាខៀន លទ្ធផលឆ្នោត យ៉ាងចំហរតែម្តង ហើយចំណែកខាងអជ្ញាធរ ក៏ដូចជាសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ វិញ ហាក់គ្មានវិធានការអ្វីសោះ។

ទីតាំងខាងលើនេះស្ថិតតាមបណ្តោយផ្លូវបេតុង ខាងត្បូងសាខាពន្ធដារ ខណ្ឌពោធិសែនជ័យ ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ។

តាមប្រភពព័ត៌មានបានអោយដឹងថា ទីតាំងកត់ឆ្នោតខាងលើនេះជារៀងរាល់ថ្ងៃចាប់ពីពេលថ្ងៃត្រង់ទៅ គឺគេតែងតែសង្កេតឃើញមនុស្សម្នាចេញចូលចាក់កន្ទុយលេខយ៉ាងច្រើនកុះក ហើយចំណែកអជ្ញាធរមូលដ្ឋានវិញគឺស្ងាត់អោយជ្រាប មិនដែលឃើញចុះមកសួរនាំ រឺមានវិធានការបង្ក្រាបសោះឡើយដែលទង្វើរបស់អជ្ញាធរនេះគឺផ្ទុយពីបទបញ្ជាថ្នាក់លើ ជាពិសេស លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញដែលបានដាក់បទបញ្ជាអោយបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់ទូរទាំងរាជធានីភ្នំពេញទាំងមូល។

ចាំមើលតើខាងមូលដ្ឋាននឹងមានវិធានការយ៉ាងណាចំពោះទីតាំងខាងលើនេះ រឺទុកចាំទាល់តែថ្នាក់លើចុះមកបង្ក្រាបដោយផ្ទាល់៕

Leave a Reply

Your email address will not be published. Required fields are marked *