ទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់មួយកន្លែង នៅលើផ្លូវ១៧០ សង្កាត់អូរប្ញស្សី១ កំពុងតែទទួលភ្ញៀវចូលលេងយ៉ាងរំភើយ មិនដែលឃើញអាជ្ញាធរមូលដ្ឋានចុះទៅអើតមើលនោះទេ

ភ្នំពេញ ៖ ទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់មួយកន្លែង ស្ថិតនៅ ខាងកើតផ្សារអូរប្ញស្សី លើផ្លូវ១៧០ សង្កាត់អូរប្ញស្សី១ ខណ្ឌ៧មករា កំពុងតែទទួលភ្ញៀវចូលលេងយ៉ាងរំភើយ មិនដែលឃើញអាជ្ញាធរមូលដ្ឋានចុះទៅអើតមើលនោះទេ។

ទីតាំងកត់ឆ្នោតនេះ គឺស្ថិតនៅលើផ្លូវតែម្តង មិនបានស្ថិតនៅលើទីតាំង លាក់កំបាំងណានោះទេ ប៉ុន្តែសមត្ថកិច្ចមូលដ្ឋាន ហេតុអ្វីក៏លោកមើលមិនឃើញទៅវិញ ឬក៏មានអ្នកទទួលបានផលពីទីតាំងនេះ បានជានាំគ្នាដេកលក់អស់អញ្ចឹង។

គួររំលឹកផងដែរថា ឯកឧត្តមឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក៏ធ្លាប់បានប្ដេជ្ញានិង ដាក់បទ បញ្ជារយ៉ាងម៉ឺងម៉ាត់ឲ្យលោកអភិបាលខណ្ឌនិងលោកអធិការខណ្ឌទាំង១៤ត្រូវតែទប់ស្កាត់ និង បង្រ្កាបល្បែងស៊ី សងគ្រប់ប្រភេទដើម្បីធានាឲ្យបាននូវភូមិឃុំមានសុវត្តិភាព៩ ចំណុចជូនប្រជាពលរដ្ឋ៕

Leave a Reply

Your email address will not be published. Required fields are marked *