ខេត្តកណ្តាល៖ បន្ទាប់ពីអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកនាំគ្នាបង្ហោះតៗគ្នាថា ពាក់ព័ន្ធករណីស្ត្រីម្នាក់ ដែលជាប្រពន្ធដើមតាមទាន់ប្តីកំពុងរៀបការស្រីថ្មី ហើយមានការឈ្លោះប្រកែកគ្នាបែកផ្សែងនោះ ត្រូវប្រពន្ធចុង និងប្តីរួមគ្នាប្តឹងឡើងតុលាការឲ្យ ខណៈដែលកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានឃាត់ខ្លួនប្រពន្ធដើម រួចបញ្ជូនទៅសាលាដំបូងខេត្តកណ្ដាល ធ្វើការសាកសួរ។ ប៉ុន្តែនៅរសៀលថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០២០ថ្មីៗនេះ ស្រ្តីជាប្រពន្ធដើម ក៏ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ។

ចំពោះការចាប់ខ្លួនស្ត្រីជាប្រពន្ធដើមខាងលើ បានធ្វើឲ្យមហាជនាំគ្នារិះគន់អាណិតអាសូរដល់ស្រ្តីរូបនេះ នឹងដោយមើលឃើញពីភាពអយុតិធម៍លើគាត់ បានធ្វើឲ្យលោក គី តិច ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ នៅរសៀលថ្ងៃទី១៥ ខែ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះបានចាត់តាំងមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ដើម្បីការពារក្ដីតាមផ្លូវច្បាប់ជូនស្រ្តីជាប្រពន្ធដើម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឈ្មោះ ហុក ស្រីណុច ដែលគ្មានលទ្ធភាពតតាំងតាមផ្លូវច្បាប់ចំពោះ បណ្ដឹងចោទប្រកាន់ពី សំណាក់ប្រពន្ធចុង នៅសាលាដំបូងខេត្តកណ្ដាល

គួររម្លឹកថា៖ ស្ត្រីដែលដឹកដៃកូនទៅទាមទាប្តីយកមករួមរស់ជាមួយគ្នានឹងសង្ឃឹមថាបានមកមេីលថែកូនតែមកដល់ពេលនេះក្មេងតូចនោះត្រូវកំព្រារងាឥតមេបាតែម្តង ខណៈម្តាយ(ប្រពន្ធដេីម)ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាលចុះអនុវត្តន៍ដីកាចាប់ខ្លួនកាលព្រឹកថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២០នៅគ្រា ដែលស្ត្រីរូបនោះកំពុងអង្គុយលក់ត្រីនៅចំណុចស្តង់លក់ត្រីមួយកន្លែងស្ថិតក្នុងភូមិរកាខ្ពស់សង្កាត់រកាខ្ពស់ក្រុងតាខ្មៅដេីម្បីបានប្រាក់ចិញ្ចឹមកូននិងដោះបំណុលគេ

បើតាមសមត្ថកិច្ច បានឲ្យដឹងថាករណីខាងលើ៖ ដេីមបណ្តឹងមានឈ្មោះ ទេសស្រីនាងអាយុ៣៥រស់នៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ក្រុងតាខ្មៅ បានរៀបការជាមួយឈ្មោះលីច្រាយ២៩ឆ្នាំ កាលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ដែលជាប្តីដើមរបស់ជនត្រូវចោទ។ ចំណែកជនត្រូវចោទជាប្រពន្ធដើមឈ្មោះ ហុក ស្រីណុច អាយុ២៦ឆ្នាំ នៅភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង។

ប្រភពដដែលបន្តថា ចំពោះការឃាត់ខ្លួន សមត្ថកិច្ចអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួន លេខ ៨០២ ដប.នខ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ របស់លោកជួន វណ្ណៈ ចៅក្រមស៊េីបសួរនៃសាលាដំបូងខេត្តកណ្តាល ទើបនៅវេលាម៉ោង៧ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ចបានជិះរថយន្តចំនួន ២គ្រឿងមានគ្នា ៨នាក់ ចុះទៅឃាត់ខ្លួន នៅចំណុច ភូមិព្រែកខ្សេវ សង្កាត់ រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ពីបទ រំលោភលើលំនៅឋាន និងបរិហាកេរ្ត៍ជាសាធារណៈ ប្រព្រឹត្តនៅ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីថ្ងៃទី០៦ ខែកុម្ភៈឆ្នាំ២០២០។

គួរបញ្ជាក់ដែរថា ការនាំខ្លួនស្រ្តីប្រពន្ធដើមឈ្មោះហុកស្រីនុចតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមនួនវណ្ណៈនៅថ្ងៃទី ១៣ ខែ វិច្ឆិកាកន្លងមកថ្មីៗនេះ បានធ្វើឲ្យមហាជនរិះគន់តុលាការយ៉ាងខ្លាំង ដោយចោទប្រកាន់ថា តុលាការលំអៀងទៅរកនាងប្រពន្ធចុង ដោយធ្វើបាបប្រពន្ធដើម ក្រោយមកចៅក្រមបានអនុញ្ញាតឲ្យនាងត្រលប់ទៅផ្ទះវិញផងដែរ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

LEAVE A REPLY

Please enter your comment!
Please enter your name here