ភ្នំពេញ ៖ កំលាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកឯង ខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីព្រលប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យឈ្មោះ ខៀវ រាំបូ អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងការឃាត់ខ្លួននេះ សមត្ថកិច្ច ដកហូតបានវត្ថុតាង ក្រាមពណ៌សរថ្លា ៣៥ កញ្ចប់ថង់តូច និងម៉ូតូ ១ គ្រឿង៕

LEAVE A REPLY

Please enter your comment!
Please enter your name here