ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយអនុវត្តតាមការណែនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ម៉ៅ រង្សី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងទទួលដឹកនាំការងារនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ព្រមទាំងលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានអញ្ជើញចុះចែកម៉ាស់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ និងមន្ត្រីតាមគោលដៅ ក្នុងម្នាក់ទទួលបានម៉ាស់ចំនួន២ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩។

ក្នុងនោះ លោកស្នងការរង ក៏បានប្រគល់ម៉ាស់ជូនកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវចំនួន ០៩គោលដៅ(ប៉ុស្តិ៍ ០៧គោលដៅ និងគោលដៅអនុវត្តច្បាប់ចរាចរណ៍ ០២គោលដៅ) ដើម្បីចែកម៉ាស់ជូនប្រជាពលរដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here