(ហ្ស៊ូរិច)៖ ក្លិបបាល់ទាត់ស្វីស FC Sion ដែលស្ថិតក្នុងលីគកំពូល Swiss-Super League បានសម្រេចបណ្តេញកីឡាករចំនួន ៩រូបចេញពីក្លិប ក្រោយពេលមិនបានឆ្លើយតបក្នុងការព្រមព្រៀងកាត់ប្រាក់ប្រចាំខែក្នុងពេលដែលលីគត្រូវបានផ្អាកដោយសារជំងឺ COVID-19 ហើយក្នុងនោះ ក៏មានអតីតសមាជិកកីឡាករក្លិបកាំភ្លើងធំ Arsenal ២រូប រួមមានខ្សែបម្រើ Alexandre Song និង Johan Djourou។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០។

អតីតខ្សែបម្រើ Alexandre Song និង Johan Djourou ត្រូវបាន Sion បណ្តេញចេញ ក្រោយពេលក្លិបបានកំណត់កាត់បន្ថយប្រាក់ប្រចាំខែ ខណៈកីឡាករទាំងនោះមិនបានឆ្លើយតបក្នុងពេលដែលលីគបានផ្អាកតាំងពីថ្ងៃទី១ ខែមីនាមកម្ល៉េះក្នុងអំឡុងពេលការទប់ស្កាត់វីរុស COVID-19 ដែលបានកើតខ្លាំងនៅតំបន់អឺរ៉ុប។

បច្ចុប្បន្នក្លិប Sion បានឈរត្រឹមលេខរៀងទី៨ ក្នុងតារាងលីគកំពូល Swiss Super League ដែលមានតែ ១០ក្រុម និងលើសតែ ៤ពិន្ទុក្រៅពីតំបន់កាត់ចោល ខណៈខ្សែបម្រើ Alexandre Song ទើបតែលេងបាន ២៦ប្រកួត និង Johan Djourou លេងបានតែ ២ប្រកួតក្នុងក្រុមតែប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here