ប្រជាពលរដ្ឋដែលរស់នៅក្នុង ភូមិជ្រៃកោង សង្កាត់ចោមចៅ២ សំណូមពរអោយអាជ្ញាធរជួយពន្លឿនដាក់បណ្តាញលូ អោយបានឆាប់រហ័សផង

ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលរស់នៅក្នុង ភូមិពរែកជ្រៃ ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ កំពុងទទួលរងនូវផលប៉ះ ក្រោយពេលដែលអាជ្ញាធរ មូលដ្ឋាន បានជីកកាយដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូថ្មី ប៉ុន្តែគឺបានទុកចោលអស់រយៈពេលជិតមួយឆ្នាំមកហើយ ពោលគឺចាប់ពីខែមីនា ឆ្នាំ២០២០ដោយមិនអើពើ រវីរវល់អ្វីឡើយ បង្កអោយមានក្លិនស្អុយ ឆ្អេះឆ្អាប ធ្វើអោយការរស់នៅរបស់ប្រជាពលរដ្ឋជួបការលំបាក។

ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ប្រចាំថ្ងៃ ដូចជា ទឹកដក់ ក្លិនស្អុយ ដោយមិនមានប្រព័ន្ធលូ ទឹកកខ្វក់ហូរកាត់ផ្លូវនិងមុខផ្ទះ ពិបាកក្នុងការធ្វើដំណើរ ដែលអាជ្ញាធរ បានជីកកាយ ហើយទុកចោល និងយកបំពង់លូ យកមកដាក់តាំងបង្ហាញរាប់ខែមកហើយ ធ្វើអោយ ការរស់នៅពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែពិបាកទ្រាំនិងពិបាកក្នុងការ ប្រកបរបរប្រចាំថ្ងៃ។ ការជីកកាយ គរទុកបំពង់លូនេះ អស់រយៈពេលជិតមួយឆ្នាំទៅហើយ មិនដឹងថា អាជ្ញាធរ រង់ចាំអ្វីទៀតនោះ។

ប្រជាពលរដ្ឋក៏សូម សំណូមពរដល់អាជ្ញាធរមូលដ្ឋាន មេត្តាចុះជួយពន្លឿន ក្នុងការស្តារហេដ្ឋារចនាសម្ព័ន្ធ ពង្រីកប្រព័ន្ធខាងលើនេះ អោយបានឆាប់រហ័សផង ព្រោះថា ការរស់នៅរបស់ពួកគាត់ កំពុងទទួលរងផលប៉ះពាល់ សុខភាពយ៉ាងធ្ងន់ធ្ងរ ដោយសារទឹកកខ្វក់ ដែលហូរនៅលើផ្លូវរាល់ថ្ងៃ មានក្លិនស្អុយ ជាប្រចាំ៕

Leave a Reply

Your email address will not be published. Required fields are marked *