ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារនៃការិយាល័យសុខាភិបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបាញ់ថ្នាំសម្លាប់មេរោគនៅទីធ្លាបរិវេណក្នុងនិងក្រៅ ជាពិសេសតាមបន្ទប់ធ្វេីការ និងសាលប្រជុំនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ។

លោក ស៊ាន សារ៉ាវុឌ្ឍ នាយការិយាល័យសុខាភិបាលបានអោយដឹងថា តាមការចង្អុលបង្ហាញពីលោក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាឱ្យតាមបណ្ដាខណ្ឌទាំង១៤រួមនឹងប៉ុស្តិ៍រដ្ឋបាលនិងការិយាល័យចំណុះស្នងការដ្ឋានទាំងអស់ប្រើឧបករណ៍ដែលផ្នែកជំនាញសុខាភិបាលចុះទៅបាញ់ថ្នាំកម្ចាត់មេរោគកូវីដ-១៩ដែលជាជំងឺឆ្លងដ៏កាចសាហាវហើយការបាញ់ថ្នាំនេះគឺអនុវត្តតាមការណែនាំរបស់រាជដ្ឋាភិបាលនិងក្រសួងសុខាភិបាលដើម្បីការពារជំងឺមិនអោយរីករាលដាលឆ្លងនៅក្នុងសហគមន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here