ភ្នំពេញ ៖ សមត្ថកិច្ចតែងតែបដិសេធថាគ្មាន សង្វៀនជល់មាន់ និងអាប៉ោង នៅផ្លូវដួងងៀប ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ទេ ប៉ុន្តែពលរដ្ឋថាមាន ពេលចុះបង្ក្រាប អ្នកលេងរត់អស់ នៅសល់តែទីតាំងទទេ សង្ស័យមានផ្តល់ដំណឹង អោយសញ្ញា ចុងក្រោយសមត្ថកិច្ចបានត្រឹមរុះរោង និងប្រមូលសំបកទឹកសុទ្ធ។

គួររំលឹកផងដែរថា ឯកឧត្តមឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក៏ធ្លាប់បានប្ដេជ្ញានិង ដាក់បទ បញ្ជារយ៉ាងម៉ឺងម៉ាត់ឲ្យលោកអភិបាលខណ្ឌនិងលោកអធិការខណ្ឌទាំង១៤ត្រូវតែទប់ស្កាត់ និង បង្រ្កាបល្បែងស៊ី សងគ្រប់ប្រភេទដើម្បីធានាឲ្យបាននូវភូមិឃុំមានសុវត្តិភាព៩ ចំណុចជូនប្រជាពលរដ្ឋ

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅជិតទីតាំងបង្ហើបប្រាប់ថា ម្ចាស់ទីតាំងល្បីល្បាញខាងបើកបនល្បែងជល់មាន់នឹងអាប៉ោងដុះស្លែយូរមកហើយនៅក្នុងទឹកដីមូលដ្ឋានខណ្ឌមានជ័យ ដែលបិទជាច្រើនខែហើយនោះ បច្ចុប្បន្ននេះ បានដំណើរការលេងធម្មតាវិញហើយទទួលភ្ញៀវក្រុមអ្នកញៀនល្បែងចូលលេងគគ្រឹកគគ្រេង យ៉ាសប្បាយ។ សង្ស័យម្ចាស់ទីតាំងរៀបចំសំណែន ត្រូវរូវគ្នាជាមួយអាជ្ញាធរមានសមត្ថកិច្ចអស់ហើយ ទើបអាចបើកដំណើរការបានដោយមិនខ្លាចអ្វីទាល់តែសោះបែបនេះ។ ផ្ទុយពីបញ្ជាថ្នាក់លើដែលបានដាក់ចេញគោលនយោបាយ ភូមិ.ឃុំ មានសុវត្ថិភាពទាំង៩ចំណុចនោះ កាលណាដែលកើត មានល្បែងស៊ីសងគឺជាដើមចមនៃអំពើ ចោរលួច ចោរឆក់ ចោរប្លន់ ព្រមទាំងអំពើហឹង្សាក្នុងគ្រួសារ។តើអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ លោកមានវិធានការផ្លូវច្បាប់ណាមួយទៅលើម្ចាស់ទីតាំងឈ្មោះម៉ាប់ ដែរឬទេ ឬនៅតែបន្តអនុញ្ញាតឲ្យបើកដំណើរការដោយមិនគិតពីទុក្ខកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ឬក៏ចាញ់បារមីម្ចាស់ទីតាំងបនល្បែងទាំងនោះទើបមិនចុះបង្រ្កាប?

ប្រជាពលរដ្ឋបានរិះគន់ចំៗ ចំពោះលោកអធិការ ខណ្ឌមានជ័យ លោក វិរៈសេនីយ៍ឯក ម៉េង វិមានតារា ថា អសមត្ថភាពក្នុងការ បង្ក្រាបបទល្មើស ឬក៏លោកមានចេតនាមិនបង្ក្រាបបនល្បែងដុះស្លែរបានអនុញ្ញាតឲ្យទីតាំងបនល្បែងនោះដំណើរយ៉ាងគគ្លើន ទទួលក្រុមអ្នកញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង ។

ប្រជាពលរដ្ឋក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ បានសូមណូមពរដល់អាជ្ញានិងសត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបទីតាំងល្បែងសុីសងខាងលើឲ្យខានតែបានផង ប្រជាពលរដ្ឋមានភាពភ័យការដែលកើតមានល្បែងសុីសងក្នុងមូលដ្ឋាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here