ភ្នំពេញ៖ ទីតាំងហាងកាហ្វេបង្កប់ល្បែងជល់មាន់តាមប្រពន្ធ័អនឡាញមួយកន្លែងកំពុងតែពង្វក់ក្រុមអ្នកញៀនល្បែងអោយចូលលេងស្រែកហ៊ូរកញ្ចៀវ និងបង្កសម្លេងរំខានដល់ប្រជាពលរដ្ឋដែលធ្វើដំណើរកាត់តាមទីនោះ ជាពិសេសគឺអ្នកក្បែរខាងនោះតែម្តង ។

តាមប្រភពប្រជាពលរដ្ឋបានអោយដឹងថា ទីតាំងខាងលើនោះស្ថិតនៅផ្ទះកាច់ជ្រុង ផ្លូវ១៨៦កែងផ្លូវ២៥៧ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។ ជារាងរាល់ថ្ងៃជាពិសេសពេលរសៀលគេតែងតែលឺសូរសម្លេងស្រែកហ៊ោកញ្ច្រៀវចេញពីទីតាំងខាងលើ ធ្វើអោយរំខានដល់អ្នករស់នៅក្បែខាងនោះ តែមិនដឹងធ្វើយ៉ាងម៉េច ហើយបើនិយាយពីសមត្ថកិច្ចក៏ដូចជាអជ្ញាធរខណ្ឌទួលគោកវិញគឺមិនដែលឃើញចុះមកធ្វើការអប់រំ រឺបិទទីតាំងខាងលើនេះទេ សង្ស័យម្ចាស់ទីតាំងខាងលើនេះសែនត្រូវហើយ ។

ប្រជាពលរដ្ឋសូមសំណូមពរដល់ថ្នាក់លើ មានសាលារាជធានី ក៏ដូចជាក្រសួងមហាផ្ទៃសូមមានវិធានការចុះបង្ក្រាបទីតាំងខាងលើនេះផង បើពឹងលើសមត្ថកិច្ចមូលដ្ឋានគឺដូចអូសប្ញស្សីបញ្ចា្រស់ចុងអញ្ចឹង ហើយណាមួយសង្ស័យថាបើចុះបង្ក្រាបខ្លាចបាត់បង់ចំណូលខណ្ឌ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here