ភ្នំពេញ ៖ពិតជាខ្លាំងមែនរហូតមកដល់ពេលនេះទីតាំងលេងល្បែងស៊ីសងឡូតូនឹងអិនធឺណេត ផ្ទះលេខ១៣៤ ផ្លូវលេខ១៤៣ នៅសង្កាត់បឹងកេងកង២ នៅតែបន្តលេងដោយមិនមានការបង្ក្រាបពីអាជ្ញាធរខណ្ឌបឹងកេងកង តាមបញ្ជារបស់អ្នកស្នងការនគរបាលជាតិខណៈទីតាំងតូចត្រូវបានបិទទាំងអស់។

ប្រភពព័ត៌មាននៅក្បែរនោះបានបង្ហើបឱ្យដឹងថាម្ចាស់ទីតាំងខាងលើបានបោះពាក្យសម្ដីថាសមត្ថកិច្ចណាហ៊ានចុះបង្ក្រាបសូមអញ្ជើញចុះមក សំដីនេះអាចសបញ្ជាក់ថាសមត្ថកិច្ចខណ្ឌ បឹងកេងកង មិនហ៊ាន បង្ក្រាបទៅតាមបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ។

គួរបញ្ជាក់ថា ល្បែងស៊ីសងខុសច្បាប់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាចំណុចដែលត្រូវប្រយុទ្ធប្រឆាំង និងបង្ក្រាបឲ្យខានតែបាននៅក្នុងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាព។

មហាជនទូទៅ និង ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងល្បែងស៊ីសងឡូតូនឹងអិនធឺណេតខុសច្បាប់នេះ កំពុងរងចាំមើល ចំណាត់ការរបស់លោកអភិបាលខណ្ឌ បឹងកេងកង និង លោកអធិការនគរបាលខណ្ឌបឹងកេងកង នឹងមានវិធានការច្បាប់ចំពោះ ល្បែងស៊ីសងមួយនេះបែបណា?

ប្រពលរដ្ឋសង្ឃឹមថា អាជ្ញាធរមូលដ្ឋាន នឹងមិនបណ្តែតបណ្តោយឲ្យទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីបែបនេះ បង្កភាពអសន្តិសុខដល់ប្រជាជនក្នុងរាជធានីភ្នំពេញបន្តទៀតនោះទេ ពីព្រោះកាលណាកើតល្បែងស៊ីសងនេះហើយគឺជាមូលហេតុនៃអំពើចោរកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here