ភ្នំពេញ ៖ ជនសង្ស័យ៤នាក់ ហែកទ្វារកន្លែងឃុំបណ្តោះអាសន្ន រត់ពី សង្កាត់ស្ទឹងមានជ័យទី២ ដោយសុវត្ថិភាព កាលពីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងករណីបង្រ្កាបគ្រឿងញៀន ជិត១គីឡូក្រាម លាក់ក្នុងកញ្ចប់តែ ដោយបន្សល់ទុកតែវត្ថុតាងប៉ុណ្ណោះ។

សូមបញ្ជាក់ថា ៖ ថ្នាំញៀន ជិត១គីឡូក្រាម លាក់ក្នុងកញ្ចប់តែ និងជនសង្ស័យប្រុសស្រី ៤នាក់ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍ស្ទឹងមានជ័យទី២ ចេញល្បាតទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន បង្ក្រាបបានជាបន្តបន្ទាប់ កាលពីថ្ងៃទី៤ ខែវិច្ចិកា ឆ្នាំ២០២០នេះ នៅតាមបណ្ដោយផ្លូវមុនីរ៉េត មុខវត្តនន្ទមុនី ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា កម្លាំងល្បាតនៃអធិការដ្ឋានខណ្ឌមានជ័យ បានសហការជាមួយប៉ុស្តិ៍ទាំង៧ ធ្វើការល្បាតពួនស្ទាក់ ដើម្បីរក្សាសន្តិសុខតាមគោលដៅនីមួយៗ ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រ ខណៈដែលមកដល់ផ្លូវព្រះមុនីរ៉េត មុខវត្តនន្ទមុនី ក៏បានឃាត់ជនសង្ស័យ២នាក់ ឈ្មោះ ហ៊ិន សុបិន និងឈ្មោះ វ៉ាន់ ធី កំពុងជិះម៉ូតូម៉ាក់វ៉េវ ពណ៌ខ្មៅ ឌុបគ្នា ក៍សុំធ្វើការឆែកត្រួតពិនិត្យ ជាក់ស្ដែងរកឃើញ ក្រាមសថ្លា ចំនួន១០កញ្ចាប់ថង់តូច និង១កញ្ចាប់ថង់ធំ លាក់ទុកនៅក្នុងហោប៉ៅខោរបស់ឈ្មោះ វ៉ាន់ ធី ហើយរូបគេក៏បានសារភាពថា “យកថ្នាំញៀនទាំងអស់នេះ គឺយកទៅឲ្យឈ្មោះ សុខ លីន” ហើយភ្លាមៗនោះឈ្មោះសុខ លីន ក៏បានដើរចេញមកពីក្នុងវត្តមក ទើបកម្លាំងសមត្ថកិច្ចឃើញក៏បានឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតែម្ដង ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ សមត្ថកិច្ចជំនាញបានបើកកិច្ចប្រតិបត្តិការស្រាវជ្រាវបន្តទៅឆែកឆេរ នៅបន្ទប់ជួលលេខ១៦ ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ ជាបន្ទប់ជួលរបស់ឈ្មោះ សុខ លីន និងឈ្មោះ ហុង បូរី ក៏បានត្រួតពិនិត្យឆែកឆេរ រកឃើញក្រាម ពណ៌សថ្លា ចំនួន៩កញ្ចាប់ថង់ធំបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here