ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បានផ្ញើ លិខិតថ្លែងអំណរគុណដល់ លោកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន២០០លានរៀល ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពប្រយុទ្ធប្រឆាំង និងការរាតត្បាតជំងឺកូវីដ១៩ ដែលកំពុងបង្ក គ្រោះ ភ័យ ដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា។

ក្នុង លិខិតថ្លែងអំណរគុណ នោះ ផង ដែរ សម្តេចតេជោ ហ៊ុន សែន បាន ចាត់ ទុក វិភាគទាន ជា ជំនួញ ដល់ បុព្វហេតុ ដ៏ ថ្លៃថ្លា នេះ នឹង ត្រូវ ចងចាំ ទុក ដោយ រាជរដ្ឋាភិបាល និង ប្រជាជន ខ្មែរ។ សម្ដេច ក៏ បាន ជូនពរ លោក ឧកញ៉ា នឹង លោក ជំទាវ បាន ប្រកប ទៅ ដោយ ពុទ្ធពរ ទាំង ៥ ប្រកា គឺ អាយុ វណ្ណៈ សុខ នឹង ពោលះ កុំបីឃ្លៀងឃ្លាត ឡើយ។

ខាងក្រោមនេះជាសារលិខិត សម្តេចតេជោ ហ៊ុន សែន៖

សូម បញ្ជាក់ ផង ដែរ ថា នេះ មិនមែន ជា លើក ទី ១ ឡើយ ដែល លោក ឧកញ៉ា វ័យ ក្មេង រូប នេះ បាន ចូល រួម ចំណែក ជួយ ដល់ រដ្ឋាភិបាល កន្លង មក លោក ឧកញ៉ា ដែល មាន ប្រវត្តិ ជា អតីត ពលករ ធ្វើ ការ នៅ ប្រទេស កូរ៉េ រូប នេះ ធ្លាប់ មាន ជួយ សង្គម ជា ច្រើន ដូច ជា ជួយ ដល់ មូលនិធិ មន្ទីរពេទ្យ គន្ធ បុប្ផា ជា ច្រើន លើក ជួយ មូលនិធិ កាកបាទក្រហម ជា រៀង រាល់ ឆ្នាំ ជួយ ដល់ មូលនិធិ ដើម្បី កែប្រែ មន្ទីរ ពេទ្យ កាម៉ែត្រ ឲ្យ កាន់ តែ ទំនើប ជួយ ធ្វើ ផ្លូវ ជា ច្រើន ខ្សែ នឹង ជួយ ដល់ ជន ក្រីក្រ ព្រម ទាំង អ្នក សិល្បៈ ក្រីក្រ ហើយ ថ្មីៗ នេះ ទើប តែ បង្កើត ឲ្យ មាន សេវា រថយន្ត ក្រុង តាម ខេត្ត ជា លើក ដំបូង ប៉ោយប៉ែត ម៉ាឡៃ ជា ច្រើន គ្រឿង ផង ដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here