ភ្នំពេញ ៖ លោក កែវ សំណាង អភិបាលរង បានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំង ហ្គេមបាញ់ត្រី មួយកន្លែងស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចទីតាំង យីហោ(មជ្ឈមណ្ឌល កំសាន្ត ហ៊ួយ ឈាវ) ស្ថិតនៅបណ្ដោយផ្លូវ សបិទ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយឃាត់ខ្លួនមនុស្ស ប្រុសស្រី ចំនួន១២នាក់មានជនបរទេសផង និង បានដកហូតវត្ថុ ទូរហ្គេមបាញ់ត្រី មួយចំនួនផងដែរ។

អាជ្ញាធរមូលដ្ឋាន បានអោយដឹងថា ដោយសារតែមានការយកចិត្តទុកដាក់និងគោរពតាម អនុសាសន៍ របស់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ ធ្វើយ៉ាងណាត្រូវតែបង្ក្រាបអោយ អស់នៅបទល្មើសល្បែងស៊ីសងខុសច្បាប់ ជាពិសេសប្រភេទ ហ្គេមបាញ់ត្រី នៅពេលកើតឡើងច្បាស់ជាបង្កហានីភ័យ ធ្វើអោយក្មេងៗគេចសាលារត់មកចូលមកលេងនិងកើតចោរកម្មដោយសារល្បែងស៊ីសង ដូច្នេះហើយ ទើបកម្លាំងគណៈបញ្ជារការឯកភាព ខណ្ឌចំការមន មានការបញ្ជាផ្ទាល់ពីលោក ថេង សុថុលអភិបាលខណ្ឌអោយលោក កែវ សំណាង អភិបាលរង ខណ្ឌចំការមន ក៏ដូចជា លោក ហាយ សិទ្ធី ប្រធានការិយាល័យ ផែនការនិងអភិវឌ្ឍន៍ បានដឹកនាំកម្លាំងសមត្ថកិច្ច ចំរុះ មានទាំងកម្លាំងអាវុធហត្ថ ខណ្ឌចំការមន កម្លាំងនគរបាលនិងមេភូមិសាលាសង្កាត់ដែលបានចូលរួមប្រតិបត្តិការ បានឆ្មក់ ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រី យីហោ(មណ្ឌលកំសាន្ត ហួយ ឈាវ) បង្កប់ល្បែងស៊ីសងហ្គេមបាញ់ត្រីដែលមានជិត២០ទូរឯណ្ណោះប្រតិបត្តិការនេះឃាត់ ខ្លួន មនុស្ស ប្រុស ស្រី ដែល ជាបុគ្គលិករួមជា ភ្ញៀវ ចូល លេង ចំនួន១២នាក់ និងបានដកហូតវត្ថុ ទូរហ្គេមបាញ់ត្រី មួយចំនួន។

លោក កែវ សំណាង អភិបាលរងបានបញ្ជាដែរថាករណីបង្រ្កាបល្បែងសុីសងខុសច្បាប់ខាងលេីក្រោយ ពេល កេីតហេតុ អ្នកញៀនល្បែងនិងបុគ្គលិកប្រុស ស្រី ទាំង ១២នាក់ បានបហរគល់អោយនគរបាលប៉ុស្តិ៍ទន្លេបាសាក់យកទៅអប់រំអោយគ្រួសារមកធានាឈប់ប្រព្រឹត្តល្បែងសុីសងវាអាចបំផ្លាញទ្រព្យសម្បត្តិដល់ខ្លួនយេីងនិងគ្រួសារដោយឡែកបានពិនិត្យឃេីញអ្នកដែលឃាត់ខ្លួនមានប្រេីប្រាស់គ្រឿងញៀននិងបញ្ជូលទៅមណ្ឌលអាកាសខ្ញុំដេីម្បីបន្សោមគ្រឿងញៀន វត្ថុ តាំង ទូរ ហ្គេម បាញ់ ត្រី តាម បានអោយ កម្លាំង គណៈបញ្ជារ ការ ឯកភាព ខណ្ឌ ចំការមន ដកហូត យកទៅ រក្សា ទុក នៅ សាលា ខណ្ឌ ចំការមន ដេីម្បី ចាត់ការ តាម និតិ វិធី ច្បាប់ ផង ដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here