ភ្នំពេញ៖ ហ្គេមបាញ់ត្រីយីហោមណ្ឌលកំសាន្ត វ៉ាន់ដា នៅផ្សារស្ទឹង មាន ជ័យថ្មីជាន់ទី៣ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ កំពុងតែបើកដំ ណើរការឡើងវិញក្រោយពីអាជ្ញាធរចុះធើការបង្រ្កាបបានមួយរយៈពេលខ្លីកន្លងមក តើអាជ្ញាធរខណ្ឌមានជ័យលោកបានជ្រាបដែរទេ? បើតាមការអោយដឹងពីប្រជាពលរដ្ឋ ថា ហើយបញ្ជាក់ថា អាជ្ញាធរបានត្រឹមអប់រំ ដើរចេញផុតតិច បើកលេងវិញ ជាធម្មតា។

ប្រជាពលរដ្ឋបានលើឡើងថា ទីតាំងល្បែងហ្គេមបាញ់ត្រីខាងលើនេះឃើញអាជ្ញាធរមានសមត្ថកិច្ចលោកចាត់វិធានការចុះបង្ក្រាបបានមួយចំអិនកំពឹសបើកដំណើរការបានយ៉ាងរលូនឡើងវិញប្រមូលផ្ដុំដោយក្មេងទំនើងនិងក្រុមញៀនល្បែងចូលទៅលេងទាំងយប់ទាំងថ្ងៃបង្កសម្លេងរំខានផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរនោះនិងមានការភ័យក្លាចកើតមានអំពើហឹង្សា ចោរកម្ម ឆក់ ប្លន់ នៅក្នុងមូលដ្ឋាន។

ពលរដ្ឋបានបន្តទៀតថា សង្ស័យម្ចាស់ទីតាំងហ្គេមបាញ់ត្រីខាងលើសែនត្រូវអាជ្ញាធរមានសមត្ថកិច្ចខណ្ឌមានជ័យហើយមើលទៅបានជាអាចបើកដំណើរការឡើងវិញបានដោយរលូនបែបនេះ ដោយគ្មានខ្លាចញញើតអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានឡើយ។

ពលរដ្ឋបានសំណូមពរដល់ឯកឧត្តម ឃួន ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជ ធា នីភ្នំពេញមេត្តាជួយពិនិត្យមើលមន្រ្តីក្រោមឱវាទផង ដើម្បីមានវិធានការបង្ក្រាបទីតាំងបនល្បែងស៊ីសងហ្គេមបាញ់ត្រីខាងលើនេះជៀសវាងកើតមានករណីចោរកម្ម លួច ឆក់ ប្លន់ នៅក្នុងមូលដ្ឋានដើម្បីធានាអោយបានសុខសុវត្ថភាពជូនប្រជាពលរដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here