ភ្នំពេញ ៖ ទីតាំងបេីកល្បែងសុីសងហ្គេមបាញ់ត្រីមួយកន្លែងជ្រកក្រោមស្លាកយីហោ “ភោជនីយដ្ឋានមុខម្ហូបរស់ជាតិបែប ខេត្ត ក្វាងសុី” ដែល មានទីតាំង ទល់មុខការដ្ឋានសាងសង់ អគារ ជាប់ស្ពានហង្សកោះពេជ្រ “ក្នុងមជ្ឈមណ្ឌលកំសាន្តជិបសុីម៉ៅ” ស្ថិត ក្នុង សង្កាត់ ទន្លេ បាសាក់ ខណ្ឌ ចំការមន នោះ មក រហូត មក ដល់ ពេល នេះ ម្ចាស់ ទីតាំង បានប្ដូរ ស្លាកយីហោ ចេញ ហើយ ដោយ ប្ដូរ ពី សា្លកយីហោ ពី “ភោជនីយដ្ឋាន មុខម្ហូប រស់ជាតិ បែប ខេត្ត ក្វាងសុី” មក “មជ្ឈមណ្ឌល កំសាន្ត ហ៊ួយ ឈៀវ “ វិញ តែ ខាងក្នុងនៅតែបេីក ដំណើរ ការ ល្បែង សុី សង ខុស ច្បាប់ ហ្គេម បាញ់ ត្រី ដែល ដោយ មិន មាន ការ បង្ក្រាប ពីសំណាក់ អាជ្ញាធរ ខណ្ឌ ចំការ មន ឡេីយ តើលោក សាល សណ្ដុះមេប៉ុស្តិ៍ទន្លេបាសាក់អាចបង្រ្កាបបានដែររឺទេ?

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ម្ចាស់ ទីតាំង បានប្ដូរ ស្លាកយីហោ ចេញ ហើយ ដោយ ប្ដូរ ពី សា្លកយីហោ ពី “ភោជនីយដ្ឋាន មុខម្ហូប រស់ជាតិ បែប ខេត្ត ក្វាងសុី” មក “មជ្ឈមណ្ឌល កំសាន្ត ហ៊ួយ ឈៀវ “ វិញ ហើយទីតាំងល្បែងហ្គេមបាញ់ត្រីនេះជួនកាលបិទពេលថ្ងៃ បើកលេងពេលយប់ ហើយទីតាំងនេះជាជាជម្រកសំរាប់ក្រុមក្មេងញៀនថ្នាំមកប្រមូលផ្តុំគ្នាដើម្បីប្រើប្រាស់ថ្នាំញៀនផងដែរ។

គួរបញ្ជាក់ថា ល្បែងស៊ីសងខុសច្បាប់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាចំណុចដែលត្រូវប្រយុទ្ធប្រឆាំង និងបង្ក្រាបឲ្យខានតែបាននៅក្នុងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាព។

មហាជនទូទៅ និង ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់នេះ កំពុងរងចាំមើល ចំណាត់ការរបស់លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ ចំការ មន និង លោកវរសេនីយ៍ទោ យិន សាន អធិការនគរបាលខណ្ឌចំការមន នឹងមានវិធានការច្បាប់ចំពោះ ល្បែងស៊ីសងមួយនេះបែបណា?

ប្រពលរដ្ឋសង្ឃឹមថា អាជ្ញាធរមូលដ្ឋាន នឹងមិនបណ្តែតបណ្តោយឲ្យទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីបែបនេះ បង្កភាពអសន្តិសុខដល់ប្រជាជនក្នុងរាជធានីភ្នំពេញបន្តទៀតនោះទេ ពីព្រោះកាលណាកើតល្បែងស៊ីសងនេះហើយគឺជាមូលហេតុនៃអំពើចោរកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here